បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង ឆ្នាំ ២០២៦ ពាំនាំស្នាដៃភាពយន្ត និងតារាសម្តែងហុងកុង មកជូនទស្សនិកជនកម្ពុជាជាថ្មីម្តងទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង ឆ្នាំ ២០២៦ ពាំនាំស្នាដៃភាពយន្ត និងតារាសម្តែងហុងកុង មកជូនទស្សនិកជនកម្ពុជាជាថ្មីម្តងទៀត

បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង ឆ្នាំ ២០២៦ ពាំនាំស្នាដៃភាពយន្ត និងតារាសម្តែងហុងកុង មកជូនទស្សនិកជនកម្ពុជាជាថ្មីម្តងទៀត

កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុងឆ្នាំ២០២៦ បានប្រារព្ធធ្វើឡើងនៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា និងលេជេន សាខាអេដេន រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍បទបង្ហាញនេះ បានពាំនាំនូវផ្ទាំងទស្សនីយភាពភាពយន្តហុងកុងដ៏ជក់ចិត្តជូនដល់ទស្សនិកជនកម្ពុជា ព្រមទាំងមានការចូលរួមផ្ទាល់ពីសំណាក់សមិទ្ធករភាពយន្ត និងតួសម្តែងប្រុសស្រីមកពីហុងកុង ដើម្បីជួបសំណេះសំណាលជាមួយអ្នកគាំទ្រនៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានការចាក់ផ្សាយភាពយន្តហុងកុងចំនួន ៧ រឿង ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងនៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា និងលេជេន សាខាអេដេន រាជធានីភ្នំពេញ។

បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង ឆ្នាំ ២០២៦ នាំមកជូនដោយបណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFAA) ជាមួយនឹងជំនួយហិរញ្ញវត្ថុពីភ្នាក់ងារអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌ (CCIDA) មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO) សហការជាមួយក្រុមហ៊ុន Westec Media Limited និងទទួលបានការគាំទ្រផ្នែកទីតាំងពីរោងភាពយន្ត លេជេន។

កម្មវិធីនេះក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ AFAA ក្នុងការលើកកម្ពស់វិស័យភាពយន្តអាស៊ី ពង្រីក និងសាងទស្សនិកជន ព្រមទាំងពង្រឹងទំនាក់ទំនងរវាងអ្នកជំនាញភាពយន្តហុងកុង និងអន្តរជាតិ។

កម្មវិធីសម្រាប់ឆ្នាំ ២០២៦ នេះ បានធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា ជាមួយនឹងការចាក់បញ្ចាំងរឿង Unidentified Murder។

ដើម្បីធ្វើឱ្យការបើកការចាក់បញ្ចាំងកាន់តែពិសេស អ្នកដឹកនាំ និងតួសម្តែងនៃរឿងនេះ នឹងមានវត្តមានផ្ទាល់នៅកម្ពុជា ដើម្បីជួបជុំជាមួយទស្សនិកជន រួមមាន៖លោក Jack Lee – អ្នកដឹកនាំរឿង Unidentified Murder លោក Ronald Lam – តួសម្តែងរឿង Unidentified Murder
លោក Kenny Wong – តួសម្តែងរឿង Unidentified Murderបន្ទាប់ពីការទស្សនារួច ទស្សនិកជននឹងមានឱកាសចូលរួមវគ្គសំណួរ-ចម្លើយពិសេសជាមួយសមិទ្ធករ និងតួសម្តែង ដើម្បីយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីដំណើរការផលិត ជំនាញសម្តែង និងសាច់រឿងនៅពីក្រោយ។

ព្រឹត្តិការណ៍បើកកម្មវិធីនេះក៏នឹងស្វាគមន៍សមិទ្ធករ និងសិល្បករហុងកុងផ្សេងទៀត ដែលតំណាងឱ្យភាពយន្តល្បីៗក្នុងកម្មវិធីឆ្នាំនេះផងដែរ។

លោក Keane Wong អ្នកដឹកនាំរឿង Afterpiece នឹងចូលរួមក្នុងកម្មវិធីនៅប្រទេសកម្ពុជា ក្នុងវគ្គសំណួរ-ចម្លើយ បន្ទាប់ពីការចាក់ផ្សាយភាពយន្តនេះនៅថ្ងៃទី ៥ ខែកញ្ញា វេលាម៉ោង ៤:៣៥ នាទីល្ងាច នៅរោងភាពយន្ត លេជេន សាខាអេដេន។

តំណាងឱ្យរឿង Bird of Paradise តារាសម្តែង លោក Jayden Cheung និង កញ្ញា Yeung Nga Man ក៏នឹងមកប្រទេសកម្ពុជា ដើម្បីជួបសំណេះសំណាលជាមួយទស្សនិកជនក្នុងវគ្គសំណួរ-ចម្លើយ បន្ទាប់ពីការចាក់ផ្សាយភាពយន្តចប់នៅថ្ងៃទី ៥ ខែកញ្ញា វេលាម៉ោង ៧:២៥ នាទីយប់។

វត្តមានរបស់សមិទ្ធករ និងសិល្បករទាំងនេះ គឺជាឱកាសដ៏ពិសេសសម្រាប់អ្នកស្នេហាវិស័យភាពយន្តនៅកម្ពុជា ដោយពួកគាត់មិនត្រឹមតែបានទស្សនាភាពយន្តហុងកុងនៅលើអេក្រង់ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិយាយទាក់ទងផ្ទាល់ជាមួយអ្នកដែលមានទេពកោសល្យដ៏ឆ្នើមទៀតផង។ជាមួយការចាក់បញ្ចាំងខ្សែភាពយន្តនៅក្នុងប្រទេសកម្ពុជានេះ អ្នកដឹកនាំរឿង ក៏ដូចជាតួសម្តែងប្រុសស្រីរបស់តារាហុងកុង បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពចំពោះរឿងដែលចាក់បញ្ចាំងនេះ។ វាជារឿងដែលល្អមើលនិងនាំទស្សននិកជនសប្បាយរីករាយ ហើយថែមទាំងបានបង្ហាញនូវសារអប់រំជាច្រើនអំពីជីវិតរស់នៅរបស់មនុស្សសង្គមផងដែរ។

ជាមួយការចាក់បញ្ចាំងខ្សែភាពយន្តដែលពួកគាត់បានដឹកនាំ និងសម្តែងទាំងនេះនៅកម្ពុជា ពួកគាត់សង្ឈឹមជឿជាក់ថា នឹងធ្វើឱ្យទស្សនិកជនក្នុងប្រទេសកម្ពុជាចូលចិត្តនិងបន្តគាំទ្រស្នាដៃរបស់ពួកគាត់បន្ថែមទៀត ។ហើយ ពួកគាត់បានសង្ឈឹមជឿជាក់ថា នឹងមានឱកាសមកផលិតនិងថតខ្សែភាពនៅកម្ពុជានាពេលខាងមុខ ដើម្បីបង្កើននូវសក្កានុពលភាពយន្តហុងកុង ដ្បិតប្រទេសកម្ពុជា គឺមានទេសភាព និងមានភាពទាក់ទាញខ្លាំងសម្រាប់ការថតខ្សែភាពយន្ត។

ភាពយន្តហុងកុងចំនួន ៧ រឿង នឹងត្រូវដាក់បញ្ចាំងក្នុងកម្មវិធីឆ្នាំនេះនៅរោងភាពយន្ត លេជេន សាខាអេដេន ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦ ដោយសំបុត្រមានលក់ក្នុងតម្លៃពិសេសត្រឹមតែ ២,០០០ រៀល ប៉ុណ្ណោះ។ភាពយន្តទាំងអស់នឹងត្រូវចាក់បញ្ចាំងជាភាសាចិនកាតាំង ជាមួយនឹងអក្សខ្មែរ អង់គ្លេស និងចិនរត់ពីខាងក្រោម។
សូមបញ្ជាក់ថា បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង មិនត្រឹមតែជាវេទិកាឱ្យទស្សនិកជនបានស្វែងយល់ពីភាពច្នៃប្រឌិត និងភាពសម្បូរបែបនៃវិស័យភាពយន្តហុងកុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់សមិទ្ធករ សិល្បករ និងសហគមន៍ភាពយន្តរវាងហុងកុង និងកម្ពុជា ក្នុងការរឹតចំណងទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមកផងដែរ៕រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា