ការចុះបញ្ជីដីធ្លីជាសមិទ្ធិផលលេចធ្លោមួយរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៣ឆ្នាំនៃការដឹកនាំរបស់សម្តេចបវរធិបតី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការចុះបញ្ជីដីធ្លីជាសមិទ្ធិផលលេចធ្លោមួយរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៣ឆ្នាំនៃការដឹកនាំរបស់សម្តេចបវរធិបតី

ការចុះបញ្ជីដីធ្លីជាសមិទ្ធិផលលេចធ្លោមួយរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៣ឆ្នាំនៃការដឹកនាំរបស់សម្តេចបវរធិបតី

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ គឺជាគម្រប់ខួប៣ឆ្នាំគត់នៃការចូលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រយៈពេល៣ឆ្នាំនេះ ទោះបីឆ្លងកាត់ឧបសគ្គយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានសម្រេចសមិទ្ធិផលធំៗជាច្រើនជូនជាតិ ក្នុងនោះវិស័យដីធ្លី គឺជាសមិទ្ធិផលលេចធ្លោមួយ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាកំណត់យកការវាស់វែងដីធ្លី ការចុះបញ្ជី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាគោលនយោបាយអាទិភាពដ៏សំខាន់មួយ។ ភារកិច្ចនេះត្រូវបានត្រូវបានប្រគល់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអ្នកអនុវត្ត។ គិតមកដល់ពេលនេះ ក្រសួងបានវាស់វែងក្បាលដីសរុបចំនួនជិត១៤លានក្បាលដី ហើយជាមួយគ្នានេះ ក្រសួងបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបជាង៩លានបណ្ណ ស្មើនឹងជិត ៩០% នៃក្បាលដីដែលបានបិទផ្សាយរួច។

យោងតាមឯកឧត្តម ប៉ែន បូណា រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០២៦នេះ និងបញ្ចប់ការចែកបណ្ណក្នុងឆ្នាំ២០២៧។ សម្តេចធិបតីបានចាត់ទុកការបញ្ចប់ភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី គឺជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី, ការស្នើសុំឥណទានផ្លូវការ, ការប្រកបអាជីវកម្មគ្រួសារ និងការទាក់ទាញវិនិយោគ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអនុសាសន៍ឱ្យក្រសួងរៀបចំដែនដី បន្តរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង និងអនុវត្ត«ទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ព្រមទាំងការបង្កើតរបៀងសេដ្ឋកិច្ច ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន និងពង្រឹងការតភ្ជាប់រវាងតំបន់មួយទៅតំបន់មួយ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរំលឹកផងដែរថា បន្ថែមពីលើការចែកបណ្ណកម្មសិទ្ធិដីធ្លី នៅមានកម្មវិធីមួយទៀត ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តួចផ្តើមគំនិត និងអនុវត្តសម្រេចបានជោគជ័យក្នុងវិស័យដីធ្លី នោះគឺ “កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”។

តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលផ្តល់ផ្ទះ និងដីជូនប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ ក្រោមទម្រង់សម្បទានដីសង្គមកិច្ច ដើម្បីទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារព្រៃ និងអភិរក្សព្រៃឈើ នៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា