អ្នកឃ្លាំមើលសង្គម៖ ការបន្តនាំក្រុម AOT ចុះពិនិត្យតាមព្រំដែននៅតែមានសារសំខាន់សម្រាប់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកឃ្លាំមើលសង្គម៖ ការបន្តនាំក្រុម AOT ចុះពិនិត្យតាមព្រំដែននៅតែមានសារសំខាន់សម្រាប់កម្ពុជា

អ្នកឃ្លាំមើលសង្គម៖ ការបន្តនាំក្រុម AOT ចុះពិនិត្យតាមព្រំដែននៅតែមានសារសំខាន់សម្រាប់កម្ពុជា

អ្នកឃ្លាំមើលសង្គមបានលើកឡើងថា ការបន្តនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា (AOT) ចុះអង្កេតការនៅតាមតំបន់ដែលរងការខូចខាតពីការទម្លាក់គ្រាប់បែករបស់យោធាថៃ តាមបណ្តោយព្រំដែននៅតែមានសារសំខាន់សម្រាប់កម្ពុជា។
 
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វត្ត មានក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាសាក្សីសំខាន់ក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
 
 
លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា ការបន្តនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា ចុះអង្កេតការតាមព្រំដែនកម្ពុជា-ថៃនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងមូលដ្ឋានច្បាប់ ភស្តុតាង និងឯកសារ ដើម្បីធ្វើការតវ៉ាផ្នែកការទូត និងតាមច្បាប់អន្តរជាតិជាដើម។
 
លោក ឆាំង យុ នាយក មជ្ឈមណ្ឌល ឯកសារ កម្ពុជា យល់ឃើញថា បច្ចុប្បន្នមិនទាន់មានសញ្ញាណណាមួយបង្ហាញថា ប្រទេសថៃនឹងដកកម្លាំងរបស់ខ្លួនចេញក្នុងពេលឆាប់ៗនេះឡើយ ហើយរាល់សញ្ញាទាំងអស់បង្ហាញថា ទាហានថៃកំពុងព្យាយាមពង្រឹងកម្លាំង និងរក្សាទីតាំងដែលខ្លួនកាន់កាប់ សម្រាប់វត្តមានរយៈពេលវែង។
 
លោករំលឹកថា ផ្អែកលើគំរូ និងបទពិសោធន៍ជាប្រវត្តិសាស្ត្រកន្លងមក ប្រទេសថៃនៅទីបំផុតនឹងត្រូវដកទា ហានរបស់ខ្លួនត្រឡប់ទៅទីតាំងដើមវិញ ប៉ុន្តែកត្តានេះទំនងជាមិនអាចកើតឡើងក្នុងរយៈពេលខ្លីឡើយ ហើយមិនអាចកើតមានបានដែរ ប្រសិនបើគ្មានសម្ពាធគាបសង្កត់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងដោយមិនមានសម្បទាន ឬការសម្របសម្រួលណាមួយជាថ្នូរទៅវិញនោះ។
 
សូមបញ្ជាក់ថា ក្រុមអ្នកសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែសីហា បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះទៅត្រួតពិនិត្យនៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត និងតំបន់ស៊ីវិលកម្ពុជា ដែលរងការខូចខាតពីការទម្លាក់គ្រាប់បែករបស់ភាគីថៃកាលពីខែធ្នូ ឆ្នាំ២០២៥៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា