រោងចក្រកែច្នៃកៅស៊ូ ៧ទីតាំងនៅរតនគិរី អាចផលិតកៅស៊ូក្រែបបាន ៣៥តោនក្នុងមួយថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រោងចក្រកែច្នៃកៅស៊ូ ៧ទីតាំងនៅរតនគិរី អាចផលិតកៅស៊ូក្រែបបាន ៣៥តោនក្នុងមួយថ្ងៃ

រោងចក្រកែច្នៃកៅស៊ូ ៧ទីតាំងនៅរតនគិរី អាចផលិតកៅស៊ូក្រែបបាន ៣៥តោនក្នុងមួយថ្ងៃ

រោងចក្រកែច្នៃកៅស៊ូចំនួន៧ទីតាំងនៅខេត្តរតនគិរីកំពុងដំណើរ ការមមាញឹកដោយអាច​ផលិតកៅស៊ូក្រែប​សរុបបាន​​៣៥​តោន ក្នុង មួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោក ខណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរីបានឱ្យដឹងថា ការផលិតកៅស៊ូក្រែបនៅខេត្តរបស់លោកកំពុងដំណើរការ​យ៉ាង សកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបាននាំចេញជាង១០ម៉ឺន តោនក្នុងមួយឆ្នាំ។ខេត្តមានរោងចក្រកែច្នៃកៅស៊ូចំនួន ៧ទីតាំង ដែលមានសមត្ថភាពផលិតកៅស៊ូក្រែបបាន ៣៥តោនក្នុងមួយថ្ងៃ ។ច្រវាក់ផលិតកម្មនេះ ​បាន​ចូលរួមចំណែកយ៉ាង​សំខាន់​ក្នុង​ការបង្កើត ការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

Advertisement

 គួរជម្រាបថា រោងចក្រកែច្នៃកៅស៊ូក្រែបទាំង៧ទីតាំង ក្នុងខេត្តរតនគិរី អាចផលិតចន្លោះពី ១តោន ទៅ ២តោន ក្នុងមួយម៉ោង។ ក្រៅពីរោង ចក្រខ្នាតធំ ខេត្តនេះក៏មានសិប្បកម្មកែច្នៃកៅស៊ូសន្លឹកចំនួន ៩ទីតាំង ផ្សេងទៀត ដែលអាចផលិតបាន ៥០តោន ក្នុងមួយឆ្នាំផងដែរ។

ចំពោះការនាំចេញជ័រកៅស៊ូក្រែបតាមច្រកទ្វារអន្តរជាតិអូយ៉ាដាវ មានបរិមាណជាមធ្យមជាង ១,០៥០តោនក្នុងមួយខែ ដោយ​ទទួល បានតម្លៃនាំចេញ ១,៨៥០ដុល្លារក្នុងមួយតោន ខណៈកៅស៊ូបង្កក មានតម្លៃចន្លោះពី ៩០០ ដល់ ៩៥០ដុល្លារ ក្នុងមួយ​តោន។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តរតនគិរី បានបង្ហាញថា ខេត្តនៅភូមិភាគឦសានមួយនេះ មានផ្ទៃដីដាំដំណាំកៅស៊ូ​សរុបជាង ៧១,០០០ហិកតា ក្នុងនោះផ្ទៃដីដែលកំពុងចៀរជ័រចំនួនជាង ៦៣,០០០ ហិកតា។ ដោយឡែកផ្ទៃដីកៅស៊ូ​​ឯកជន និងលក្ខណៈគ្រួសារមាន ចំនួនជាង ៤៣,០០០ហិកតា នៃប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារ។

ដំណាំកៅស៊ូជាដំណាំឧស្សាហកម្មដ៏មានសក្តានុពលរបស់កម្ពុជា ដែលតម្រូវឱ្យមានអាកាសធាតុ កម្រិតទឹកភ្លៀង និងប្រភេទដី​សមស្រប ជាពិសេសប្រភេទដីក្រហម និងដីល្បាប់ភ្នំ។

បច្ចុប្បន្នខេត្តដែលមានផ្ទៃដីដាំដុះកៅស៊ូធំជាងគេ និងជាប្រភព ផលិតផលជ័រកៅស៊ូសំខាន់ៗ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង ជាខេត្តស្ថិតនៅតំបន់ភាគ ខាងកើត និងឦសាន។ តំបន់ទាំងនេះមានអំណោយ​ផល​ខ្លាំងដោយសារមានដីក្រហម មានជីជាតិខ្ពស់ និងមានរបបទឹក ភ្លៀងគ្រប់គ្រាន់។

យោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានបង្ហាញនូវ ការកត់សម្គាល់ថា វិស័យកៅស៊ូកម្ពុជា កំពុងមានការរីក​ចម្រើន​យ៉ាងខ្លាំង ដោយរកចំណូលបានរហូតដល់ជាង ៨៣០ លានដុល្លារពី ការនាំចេញផលិផលកៅស៊ូ ក្នុងនោះមានជ័រកៅស៊ូ និងឈើកៅស៊ូ កាលពីឆ្នាំ២០២៥ ពោលគឺកើនឡើង ២៤%បើធៀបនឹងឆ្នាំកន្លងទៅ៕
ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា