ក្រសួងធនធានទឹក បើកកិច្ចប្រជុំពិភាក្សាលម្អិតអំពីការការពារ និងរៀបចំប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងធនធានទឹក បើកកិច្ចប្រជុំពិភាក្សាលម្អិតអំពីការការពារ និងរៀបចំប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ

ក្រសួងធនធានទឹក បើកកិច្ចប្រជុំពិភាក្សាលម្អិតអំពីការការពារ និងរៀបចំប្រព័ន្ធធារាសាស្ត្រពាក់ព័ន្ធនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងកំណត់លក្ខណៈបច្ចេកទេស ព្រមទាំងរកដំណោះស្រាយផលប៉ះពាល់លើការរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងរំហូរទឹកជំនន់ នៅតាមបណ្តោយគម្រោងធនធានទឹកចម្រុះហ្វូណនតេជោ។ កិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលគម្រោងប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» កំពុងឈានដល់ផែនការ អភិវឌ្ឍន៍យ៉ាងសកម្ម ដើម្បីធានាឱ្យបាននូវការសម្របសម្រួលបច្ចេកទេសយ៉ាងសុខដុមរមនារវាងការគូសវាសគម្រោងផ្លូវទឹក និងប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់។

Advertisement

កិច្ចពិភាក្សាផ្ដោតសំខាន់លើចំណុចស្នូលមូយចំនួន ពិសេសការកំណត់ផលប៉ះពាល់បឋម ហើយលទ្ធផលនៃការសិក្សារបស់ក្រុមការងារបច្ចេកទេសក្រសួង បានបង្ហាញថា មានប្រព័ន្ធធារាសាស្ត្រចំនួន ២៨ប្រព័ន្ធ ដែលគ្របដណ្ដប់លើផ្ទៃដីស្រោចស្រពសរុបប្រមាណ ៤០.០០០ហិកតា (៣៩.៦៧៨ហិកតា) នៅតាមបណ្តោយគម្រោង នឹងត្រូវទទួលរងផលប៉ះពាល់។

ក្នុងកិច្ចប្រជុំក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការដាក់ចេញនូវលក្ខណៈវិនិច្ឆ័យ និងបទដ្ឋានបច្ចេកទេសច្បាស់លាស់ ដើម្បីសាងសង់ឡើងវិញ ឬកែលម្អប្រព័ន្ធដោះទឹក និងប្រព័ន្ធបញ្ជូនទឹក ដើម្បីកុំឱ្យប៉ះពាល់ដល់សកម្មភាពកសិកម្មរបស់ប្រជាពលរដ្ឋ។ ការគ្រប់គ្រងរំហូរទឹកជំនន់រំពុះក្នុងកិច្ចប្រជុំ ក្នុងការរៀបចំផែនការមេក្នុងការទប់ស្កាត់ និងរំដោះទឹកជំនន់ ក៏ដូចជាការរក្សាទុកប្រភពទឹកសម្រាប់បំពេញតម្រូវការប្រជាកសិករក្នុងការស្រោចស្រពដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃ។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មិនត្រឹមតែជាបណ្តាញគមនាគមន៍ផ្លូវទឹក និងសរសៃឈាមសេដ្ឋកិច្ចដ៏ធំសម្បើមតភ្ជាប់ពីទន្លេទៅកាន់សមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគម្រោងអភិវឌ្ឍន៍បែបចម្រុះដែលតម្រូវឱ្យមានការគិតគូរយ៉ាងហ្មត់ចត់បំផុតលើវិស័យធនធានទឹក កសិកម្ម និងបរិស្ថាន ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែងជូនជាតិ និងប្រជាជន។

គម្រោង «ព្រែកជីកហ្វូណនតេជោ» (Funan Techo Canal) ប្រសិនបើរួចរាល់តាមផែនការ ត្រូវបានរំពឹងថានឹងផ្ដល់ផលប៉ះពាល់ និងការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ តួយ៉ាងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រែកជីកនេះនឹងភ្ជាប់ពីរាជធានីភ្នំពេញ (តាមទន្លេបាសាក់) ទៅកាន់ខេត្តកែប និងឈូងសមុទ្រថៃ ដោយកាត់បន្ថយការពឹងផ្អែកលើច្រកចេញទំនិញតាមទឹកប្រទេសវៀតណាម ដែលជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពេលវេលាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស កសិដ្ឋាន និងការអភិវឌ្ឍអចលនទ្រព្យនៅតាមបណ្តោយផ្លូវទឹក។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ាន ដែលអាចអនុញ្ញាតឱ្យនាវាទម្ងន់ធុនមធ្យមអាចធ្វើនាវាចរណ៍បានយ៉ាងងាយស្រួល។ គម្រោងនេះក៏ជួយដល់ការងារកសិកម្ម ការស្រោចស្រពដំណាំក្នុងរដូវប្រាំង និងការគ្រប់គ្រងទឹកជំនន់ក្នុងតំបន់ភាគនិរតី នៃប្រទេសកម្ពុជាផងដែរ៕

អត្ថបទ៖ វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា