សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានមន្ត្រីកុំឱ្យពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានមន្ត្រីកុំឱ្យពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានមន្ត្រីកុំឱ្យពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានមន្ត្រីកុំឱ្យពាក់ព័ន្ធជាមួយសេដ្ឋ​កិច្ចខ្មៅ បើមិនចង់មានវាសនាដូចមន្ត្រីនគរបាលខេត្តស្ទឹងត្រែង។ ការព្រមាននេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
 
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា មានមន្រ្តីនគរបាលខេត្តស្ទឹងត្រែងប្រមាណ ៩នាក់ត្រូវបានដកតំណែងដោយសារជាប់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅនេះ។
 
សម្តេចបានបន្តដូច្នេះថា ៖ ថ្ងៃមុនយើងដកប្រមាណនាក់ ដូចជា៩នាក់ដែលពាក់ព័ន្ធដកចេញ អត់ឲ្យខេត្តនេះក្លាយជាខេត្តដែលជាកន្លែងសំបុកសម្រាប់សេដ្ឋកិច្ចខ្មៅនោះទេ។
 
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចរបស់ខេត្តស្ទឹងត្រែងទាំងអស់ បន្តពង្រឹងការទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀន ធ្វើយ៉ាងណាកុំឱ្យខេត្ត​ជាប់ព្រំដែនឡាវ​មួយនេះ​​​​ពាក់ព័ន្ធជាមួយសេដ្ឋកិច្ចខ្មៅឲ្យសោះ។
 
សម្ដេចពន្យល់ថា ការបង្កើតសេដ្ឋកិច្ចស ទោះត្រូវប្រើពេលយូរបន្តិច ប៉ុន្តែកម្ពុជាអាចរក្សាភាពស្អាតរហូត ប៉ុន្តែបើជាប់ពាក់ព័ន្ធសេដ្ឋកិច្ចខ្មៅហើយ ពិបាកនឹងលាងជម្រះណាស់ ដូច្នេះត្រូវទប់ស្កាត់ឲ្យបាន។ សម្ដេចសង្កត់ធ្ងន់ថា បើមិនប្រុងប្រយ័ត្នទេ ខេត្តស្ទឹងត្រែងអាចនឹ​ង​​ក្លាយជាកន្លែងឆ្លងកាត់ដ៏ធំមួយសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀន។
 
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ថា សេដ្ឋកិច្ចខ្មៅ គឺសំដៅទៅលើសេដ្ឋទីផ្សារងងឹត ឬហៅថាសេដ្ឋកិច្ចក្នុងអំពើខុសច្បាប់ជាដើម។
 
លោកបណ្ឌិតបានបន្ថែមថា ៖ ដូចជាល្បែងអនឡាញស្កេមមីងនេះដែលចាត់ទុកថាសេដ្ឋកិច្ចខ្មៅមួយដែរ ក្នុងន័យសម្ដេចនាយករដ្ឋមន្រ្តីលើកឡើងនេះ ហើយទី២ទាក់ទងការជួញដូរនូវទំនិញខុសច្បាប់ជាច្រើនទៀត ដូចជាការជួញដូរសពាវុធ ការជួញដូរនូវព្រៃឈើខុសច្បាប់ជាដើម ការជួញដូររ៉ែខុសច្បាប់ជាដើម។
 
​សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន ក្នុងនោះមាន ខេត្តក្រចេះ ស្ទឹងត្រែង, រតនគិរី, និងមណ្ឌលគិរី ជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ដូច្នេះ សម្តេចធិបតីលើកទឹកចិត្តរដ្ឋបាលខេត្តទាំងបួនឲ្យបន្ត​ថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ​នៃការអភិវឌ្ឍ​ជាតិ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា