ចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង ១៣ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង ១៣ពាន់លានដុល្លារ

ចិន ជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង ១៣ពាន់លានដុល្លារ

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានជាង ៤៤ពាន់លានដុល្លារ នៅរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ កើនឡើងជាង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទំហំទឹកប្រាក់ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានជាង ២០ពាន់លានដុល្លារ។ ចំណែក ទំនិញដែលកម្ពុជា នាំចូលមកវិញមានតម្លៃជាង ២៣ពាន់លានដុល្លារ។
 
​ប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាម គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា។ ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បានកើនដល់ជាង ១៣ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ កើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច បានកត់សម្គាល់ភាពវិជ្ជមាននៃទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលធ្វើឲ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន កើនឡើងគួរឲ្យកត់សម្គាល់។
 
 
បណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា ក្រោយកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជាបានបង្កើននាំចូលទំនិញប្រទេសដទៃ ពិសេសពីប្រទសចិន ទើបធ្វើឲ្យការនាំទនិញពីចិនមានការកើនឡើងគួរឲ្យកត់សម្គាល់។
 
ជាក់ស្ដែង នៅរយៈពេល ៧ខែ កន្លងមកនេះ កម្ពុជា បាននាំចូលទំនិញពីចិន ក្នុងទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារ។ រីឯ ទំនិញដែលកម្ពុជា បាននាំចេញទៅចិនវិញ មានទំហំទឹកប្រាក់ត្រឹមតែជាង ១ពាន់លានដុល្លារប៉ុណ្ណោះ។
 
ចំណែក សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក សម្រេចបានជាង ៩ពាន់លានដុល្លារ បានកើនឡើងជាង ៣២ភាគរយ។ ក្នុងនោះ ការនាំទំនិញកម្ពុជា ទៅកាន់ទីផ្សារអាមេរិក សម្រេចបានរហូតជាង ៩ពាន់លានដុល្លារ។ ខណៈការនាំចូលទំនិញពីអាមេរិកវិញ មានចំនួនតិចតួច ប៉ុណ្ណោះ។
 
ដោយឡែក វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៥ពាន់លានដុល្លារ កើនឡើងជាង ៨ភាគរយ។ ក្នុងនោះ ការនាំទំនិញកម្ពុជា ទៅកាន់ប្រទេសវៀតណាម សម្រេចបានរហូតជាង ២ពាន់៧រយលានដុល្លារ ខណៈការនាំចូលទំនិញពីវៀតណាមវិញ មានទំហំជាង ២ពាន់៦រយលានដុល្លារ៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា