សមត្ថចិច្ចចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នៅខេត្តព្រះវិហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមត្ថចិច្ចចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នៅខេត្តព្រះវិហារ

សមត្ថចិច្ចចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នៅខេត្តព្រះវិហារ

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ និង គូលែន-ព្រហ្មទេព ខេត្តព្រះវិហារ ដោយទទួលបានការអនុញ្ញាតពីព្រះរាជអជ្ញា បានចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។

Advertisement

ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ មន្ត្រីឧទ្យានុរក្សបានចុះបង្រ្កាបចំនួន៤ទីតាំង ក្នុងនោះ១ទីតាំងមានសកម្មភាព ហើយ៣ទីតាំងទៀតមិនមានសកម្មភាពទេ។ សមត្ថកិច្ចបានដកហូតឈើអារចម្រុះ ជ្រៀករួច ចំនួនជិត ១ ៥០០ម៉ែត្រគីប និងប្រភេទឈើដើម២៤ដុំ ព្រមទាំងសម្ភារៈជ្រៀកឈើមួយចំនួន។ ចំពោះវត្ថុតាង មន្ត្រីឧទ្យានុរក្សបានយកមករក្សាទុកនៅស្នាក់ការអូរកក់ ដើម្បីមានចំណាត់ការបន្ត។

មន្ទីរបរិស្ថានខេត្តព្រះវិហារ នឹងបន្តសហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសធ្វើការជិតស្និទ្ធជាមួយព្រះរាជអជ្ញា ដើម្បីអនុវត្តនីតិវិធីច្បាប់ចំពោះបទល្មើសធនធានធម្មជាតិ។

ក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានខេត្តព្រះវិហារ លើកទឹកចិត្តចំពោះសាធារណជន ដែលបានសហការរាយការណ៍ ដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ស្របតាមច្បាប់ជាធរមាន៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា