គ្រួសារកសិករមួយនៅខេត្តកំពង់ស្ពឺ ទទួលប្រាក់ប្រចាំថ្ងៃពីការធ្វើ​កសិកម្មចម្រុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រួសារកសិករមួយនៅខេត្តកំពង់ស្ពឺ ទទួលប្រាក់ប្រចាំថ្ងៃពីការធ្វើ​កសិកម្មចម្រុះ

គ្រួសារកសិករមួយនៅខេត្តកំពង់ស្ពឺ ទទួលប្រាក់ប្រចាំថ្ងៃពីការធ្វើ​កសិកម្មចម្រុះ

ការអនុវត្ត «កសិកម្មចម្រុះ» ដោយបញ្ចូលគ្នារវាងការដាំដុះ និង​ការចិញ្ចឹមសត្វ កំពុងបង្ហាញពីប្រសិទ្ធភាពសេដ្ឋកិច្ច ក្នុងកា​រជួយលើក​កម្ពស់ជីវភាពប្រជាកសិករនៅខេត្តកំពង់ស្ពឺ ឱ្យមានពហុប្រភពចំណូល និងមានស្ថិរភាពប្រចាំថ្ងៃ។

Advertisement

ការធ្វើកសិកម្មចម្រុះ ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ស្ពឺ អះអាងថា ជាវិធីសាស្ត្រដ៏ល្អ ដែលជួយឱ្យ​កសិករកាត់បន្ថយចំណាយ និងបង្កើតប្រភពចំណូលរឹងមាំក្នុង​គ្រួសារ។ជាក់ស្តែង គ្រួសារកសិករគំរូមួយ គឺ លោក ញៀន ធឹម និង អ្នកស្រី ប៉ុក ហឿន រស់នៅភូមិតាដែងថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ បានចាប់យកមុខរបរដាំដុះដំណាំសណ្តែកដី អមដោយការ​ចិញ្ចឹម​មាន់យកសាច់ ដើម្បីបង្កើតប្រភពចំណូលទ្រទ្រង់គ្រួសារ។

អ្នកស្រី ប៉ុក ហឿន បានឱ្យដឹងថា ដំណាំសណ្តែកដី ងាយស្រួលដាំ និងថែទាំ ហើយមានទីផ្សារល្អ ដោយបច្ចុប្បន្នអាច​លក់​បាន​ក្នុងតម្លៃ ៦.០០០ រៀល ក្នុង ១ គីឡូក្រាម។ ចំណែកការចិញ្ចឹមមាន់សាច់ ដែលអាចលក់បានពី ១៥.០០០ ដល់ ១៨.០០០ រៀល ក្នុង ១ គីឡូក្រាម ។ អ្នកស្រីបានបញ្ជាក់ថា មុខរបរនេះបានរួមចំណែកក្នុងការបង្កើត​ចំណូលប្រចាំថ្ងៃ ធ្វើឱ្យជីវភាព​គ្រួសារមិនជួប​ការលំបាកដូច​កាលពី​មុនឡើយ។

មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានជំរុញទៅកាន់កសិករដទៃថា ការ​ធ្វើកសិកម្មចម្រុះ មិនត្រឹមតែផ្តល់ផលដំណាំ និងសាច់សត្វ​ប៉ុណ្ណោះទេ ប៉ុន្តែលាមកសត្វក៏អាចយកមកធ្វើជាជីធម្មជាតិសម្រាប់កែលម្អគុណភាពដីបានទៀតផង។​មន្ទីរក៏បានលើក​ទឹកចិត្ត​ដល់កសិករផ្សេងទៀត ដែលមានបំណងចង់ផ្លាស់ប្តូរមុខដំណាំ ឬរៀនសូត្របច្ចេកទេសថ្មីៗ អាចចាប់ផ្តើមប្តូរមកធ្វើ «កសិកម្មចម្រុះ» នេះ ដើម្បីបង្កើនស្ថិរភាព​សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា