ប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមជ្ឈិមយោធា១០៨ នាទីក្រុងហាណូយ ដើម្បីជំរុញលើវិស័យសុខុមាលភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមជ្ឈិមយោធា១០៨ នាទីក្រុងហាណូយ ដើម្បីជំរុញលើវិស័យសុខុមាលភាព

ប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមជ្ឈិមយោធា១០៨ នាទីក្រុងហាណូយ ដើម្បីជំរុញលើវិស័យសុខុមាលភាព

វៀតណាម៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យយោធាវៀតណាម១០៨ ក្នុងរដ្ឋធានីហាណូយ ដើម្បីសិក្សាស្វែងយល់វិស័យសុខាភិបាល ក៏ដូចជាដើម្បីជំរុញការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋលើវិស័យសុខាមាលភាព ។

Advertisement

ឧត្តមសេនីយ៍ទោវេជ្ជបណ្ឌិត Le huu song ប្រធានមន្ទីរពេទ្យ១០៨ បានឱ្យដឹងថាមន្ទីរពេទ្យមជ្ឈិម១០៨ ជាមន្ទីរពេទ្យធំមួយ ដែលផ្តល់សេវាសុខាភិបាលជូនថ្នាក់ដឹកនាំបក្ស រដ្ឋ យោធា របស់ប្រទេសវៀតណាមហើយក៏ទទួលព្យាបាលពលរដ្ឋទូទៅផងដែរ។ មន្ទីរពេទ្យ មានវេជ្ជបណ្ឌិតជំនាញនិងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ក្នុងការព្យាបាលជំងឺ។ ក្នុងមួយថ្ងៃមន្ទីរពេទ្យទទួលអ្នកជំងឺពី២ ០០០ ទៅ២ ៥០០នាក់ ដែលជារួមក្នុងមួយឆ្នាំទទួលអ្នកជំងឺប្រមាណ១លាន២សែននាក់។

ក្រៅពីជាកន្លែងទទួលព្យាបាលអ្នកជំងឺ មន្ទីរពេទ្យមជ្ឈិម១០៨ដ៏ធំ និងទំនើបនេះ បានចូលរួមបណ្តុះបណ្តាលគ្រូពេទ្យផងដែរ។ មន្ទីរពេទ្យ១០៨ ក៏មានគម្រោងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យនៅកម្ពុជាផងដែរ។
 
សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់មន្ទីរពេទ្យក៏ដូចជាការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការផ្តល់សេវាសុខាភិបាលជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ បច្ចេកទេសដ៏ទំនើប និងដោយសេចក្តីមនុស្សធម៌ក្នុងការសង្រ្គោះជីវិតអ្នកជំងឺគ្រប់ប្រភេទ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាមកកាន់ប្រទេសវៀតណាមនាឱកាសនេះ ជាការអនុវត្តតាមកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នា ជាយុទ្ធសាស្រ្តនយោបាយ ដើម្បីឱ្យស្ថាប័ន ក្រសួង អង្គភាពទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃប្រទេសទំាងពីរពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យចេញជាលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាពបម្រើផលប្រយោជន៍ពលរដ្ឋ នៃប្រទេសទំាងពីរ។ វិស័យសុខាភិបាលដើរតួនាទីសំខាន់ណាស់ ក្នុងការភ្ជាប់ទំនាក់ទំនងពលរដ្ឋ និងពលរដ្ឋ ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា