បង្ក្រាបទីតាំងឆបោកអនឡាញនៅខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនបរទេស ១៣នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បង្ក្រាបទីតាំងឆបោកអនឡាញនៅខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនបរទេស ១៣នាក់

បង្ក្រាបទីតាំងឆបោកអនឡាញនៅខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនបរទេស ១៣នាក់

ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​ក្លែងឯកសារសាធារណៈមួយកន្លែងស្ថិតនៅក្នុងបុរីវិមានភ្នំពេញ ខណ្ឌឫស្សីកែវ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់​ខ្លួន ជនបរទេសចំនួន ១៣នាក់ ព្រមទាំងដកហូតបានវត្ថុតាង និងទិដ្ឋាការក្លែងក្លាយជាច្រើន។

Advertisement

ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបុរីវិមានភ្នំពេញ ផ្លូវលេខ១០០៣ សង្កាត់​ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ី ១១នាក់ និងជនជាតិចិន ២នាក់។ ផ្អែកតាមការសន្និដ្ឋានបឋម ក្រុមកំរោលនេះបានធ្វើសកម្មភាពលួចប្រមូលព័ត៌មាន​ផ្ទាល់ខ្លួនរបស់​ជនរងគ្រោះនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងចេតនាទុច្ចរិត និងបានផលិតទិដ្ឋាការក្លែងក្លាយ (Fake Visa) ទៀតផង។

ប្រភពដដែលបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

ជុំវិញករណីបទល្មើសអនឡាញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសព្រមាន និងបញ្ជាក់​ជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់ដើម្បីធ្វើការឆបោក ឬប្រព្រឹត្តបទល្មើស​ឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទុច្ចរិតទាំងនេះ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ដោយ​គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕
ដោយ៖មុនី

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា