មេទ័ពម៉ាឡេស៊ីសរសើរភាពអត់ធ្មត់ខ្ពស់របស់កងទ័ពកម្ពុជា​ ទោះស្ថានភាពព្រំដែនរសើប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេទ័ពម៉ាឡេស៊ីសរសើរភាពអត់ធ្មត់ខ្ពស់របស់កងទ័ពកម្ពុជា​ ទោះស្ថានភាពព្រំដែនរសើប

មេទ័ពម៉ាឡេស៊ីសរសើរភាពអត់ធ្មត់ខ្ពស់របស់កងទ័ពកម្ពុជា​ ទោះស្ថានភាពព្រំដែនរសើប

ឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានកោតសរសើរកងទ័ពកម្ពុជា ដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់ មិនផ្ទុះអាវុធ ទោះជាស្ថានភាពតាមព្រំដែននៅមានភាពរសើបក៏ដោយ។ ឯកឧត្តមបានថ្លែងកោតសសើរបែបនេះនៅក្នុងជំនួបពិភាក្សាទ្វេភាគីជា​មួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
 
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ភាគីម៉ាឡេស៊ី ចំ​ពោះការដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ តាមរយៈការសន្ទនា ក្រោមយន្តការព្រំដែនទ្វេភាគី GBC ឬ JBC និងឈរលើគោលការណ៍មជ្ឈភាពអាស៊ាន ដោយឯកឧត្តមអះអាងថា ការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេ។
 
នៅក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់សារជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិ​វិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយ។
 
ឆ្លៀតក្នុងឱកាសនេះដែរ ភាគីកម្ពុជាបានស្នើឱ្យម៉ាឡេស៊ី បន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យ​ការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទ បង្កើនការបណ្តុះបណ្តាល ការធ្វើលំហាត់ហ្វឹកហ្វឺនរួម ព្រមទាំងការចែករំលែកព័ត៌មាន សហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តគាំទ្របេ​ស​​កកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
 
ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានប្រកាសគាំទ្រសំណើររបស់ភាគីកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ហើយបញ្ជាក់ថា ម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានទាំងមូល។
 
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា បានអរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសក្នុងតួនាទីសម្របសម្រួ​ល​ជម្លោះតាមព្រំដែន​កម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ រួមទាំងការផ្តួចផ្តើមបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅក្នុងនាមខ្លួនជាប្រ​​ធា​នអាស៊ានប្ដូរវេន។​ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនឹងបន្តបំពេញទស្សនកិច្ចនៅកម្ពុជារហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា