ចិន ប្រកាសបន្តគាំទ្រការបោសសម្អាតមីន ដើម្បីជួយកម្ពុជាសម្រេចបានគោលដៅគ្មានមីនឱ្យបានឆាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្រកាសបន្តគាំទ្រការបោសសម្អាតមីន ដើម្បីជួយកម្ពុជាសម្រេចបានគោលដៅគ្មានមីនឱ្យបានឆាប់

ចិន ប្រកាសបន្តគាំទ្រការបោសសម្អាតមីន ដើម្បីជួយកម្ពុជាសម្រេចបានគោលដៅគ្មានមីនឱ្យបានឆាប់

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ប្រទេ​ស​ចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា និងជួយកម្ពុជាសម្រេចបាននូវគោ​លដៅគ្មានមីនឱ្យបានឆាប់រហ័ស។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីបានចូលរួមពិធីបិទបញ្ចប់គម្រោងសហប្រតិបត្តិការបោសសម្អាតមីនឡានឆាង-មេគង្គ នៅខេត្តស្វាយរៀងជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ។
 
បើតាមឯកឧត្តម Wang Wenbin ចាប់តាំងពីឆ្នាំ២០១៨មក ភាគីចិនបានជួយកម្ពុជាក្នុងការបោសសម្អាត​មីន និងតំបន់ដែលរងការបំពុលដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១៩០គីឡូម៉ែត្រការ៉េ ដោយបានរកឃើញនិងបំផ្លាញមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១០ម៉ឺ៤ពាន់គ្រាប់ ដែលផ្តល់អត្ថប្រយោជន៍ទៅដល់មនុស្សជាង ១លាន ៤សែននាក់។
 
ដោយឡែក ឧត្តម​ លី ធុជ បានមានប្រសាសន៍ថា គម្រោងសហប្រតិបត្តិការបោសសម្អាតមីន ឡានឆាង-មេគង្គនេះ បានជួយបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ជាង ៣លានម៉ែត្រការ៉េ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងបង្កបង្កើនផលដោយសុវត្ថិភាព​។ គម្រោងនេះបានរួមចំណែកការពារអា​យុជីវិតប្រជាពលរដ្ឋ ​លើកកម្ពស់ការយល់ដឹងអំពីហានិភ័យគ្រាប់មីន និងកសាងបរិយាកាសរស់នៅប្រ​កបដោយសុវត្ថិភាពសម្រាប់សហគមន៍។
 
ជាងនេះទៀត អនុប្រធានទី១នៃអាជ្ញាធរមីនបានគូសបញ្ជាក់ថា ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិន មិនត្រឹមតែជាសក្ខីភាពនៃចំណងមិត្តភាព​ដែកថែប​ និង​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំង​ចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា​-ចិនឱ្យកាន់តែរឹងមាំផងដែរ៕

Advertisement

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា