ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលលើកទី៣ ស្ដីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលលើកទី៣ ស្ដីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ”

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលលើកទី៣ ស្ដីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ”

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលលើកទី៣ ស្ដីពី “ការណែនាំសម្រាប់ការបង្កើតក្រុម CSIRT និងការដោះស្រាយឧប្បត្តិហេតុ” នៅសណ្ឋាគារ ត្រែបភ្នំពេញ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកបច្ចេកទេសសន្តិសុខសាយប័រសរុបប្រមាណ ៤៥រូប មកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងគ្រឹះស្ថានអប់រំចំនួន ២២ស្ថាប័ន។

Advertisement

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ជូនសិក្ខាកាមនូវចំណេះដឹង និងជំនាញចាំបាច់សម្រាប់ការបង្កើត និងការដំណើរការក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រ (CSIRT) ប្រកបដោយប្រសិទ្ធភាព។ តាមរយៈកម្មវិធីសិក្សា សិក្ខាកាមនឹងស្វែងយល់អំពីគោលការណ៍សំខាន់ៗនៃការរៀបចំក្រុម CSIRT ការរៀបចំតួនាទី និងការទទួលខុសត្រូវ ការបង្កើតនីតិវិធីប្រតិបត្តិការស្តង់ដារ (Standard Operating Procedures: SOPs) ព្រមទាំងគោលការណ៍ និងដំណាក់កាលនៃការឆ្លើយតបឧប្បត្តិហេតុសាយប័រ ដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ពីការវាយប្រហារសាយប័រ។

*សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា