ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល Techpreneur រដូវកាលទី២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល Techpreneur រដូវកាលទី២

ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល Techpreneur រដូវកាលទី២

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបណ្តុះបណ្តាល Techpreneur រដូវកាលទី២ ដែលសហការរៀបចំដោយ DICHI Academy និង ELIX Organization និងមានការអញ្ជើញចូលរួមពីតំណាងដៃគូពីស្ថាប័នសាធារណៈ ក្រុមហ៊ុន តំណាងសាកលវិទ្យាល័យ និងសិស្សនិស្សិត ប្រមាណ ១៦០នាក់ នៅទីស្តីការ ក.ប.ទ.។

Advertisement

កម្មវិធី Techpreneur គឺជាកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យានិងសហគ្រិនភាពរយៈពេល ៧ខែ ដែលផ្តោតសំខាន់លើជំនាញអភិវឌ្ឍកម្មវិធី (Full Stack Development) ព្រមទាំងបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ (AI & Data Science) ដើម្បីអភិវឌ្ឍសមត្ថភាពរបស់សិស្សនិស្សិតក្នុងការស្វែងរកដំណោះស្រាយឌីជីថលថ្មីៗ និងជំរុញនវានុវត្តន៍ឌីជីថល ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងរបស់ក្រុមហ៊ុនដៃគូ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចបាននូវបរិវត្តកម្មឌីជីថល និងពលរដ្ឋឌីជីថល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីនេះបានដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ព្រមទាំងជំរុញពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា