វគ្គបណ្ដុះបណ្ដាលស្តីពី Cyber Incident Response Preparedness Exercises Evidence-Based “Train the Trainers” រយៈពេល៤ថ្ងៃត្រូវបានបិទបញ្ចប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វគ្គបណ្ដុះបណ្ដាលស្តីពី Cyber Incident Response Preparedness Exercises Evidence-Based “Train the Trainers” រយៈពេល៤ថ្ងៃត្រូវបានបិទបញ្ចប់

វគ្គបណ្ដុះបណ្ដាលស្តីពី Cyber Incident Response Preparedness Exercises Evidence-Based “Train the Trainers” រយៈពេល៤ថ្ងៃត្រូវបានបិទបញ្ចប់

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលស្តីពី Cyber Incident Response Preparedness Exercises Evidence-Based “Train the Trainers” ដែលបានរៀបចំឡើងមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានបិទបញ្ចប់។

Advertisement

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាណ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការចូលរួមពី លោកស្រី Stephanie Chow តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងក្រុមហ៊ុន KPMG ព្រមទាំងអ្នកជំនាញសន្តិសុខសាយប័រនៃ ក.ប.ទ. សរុបចំនួន ២៥នាក់ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះពិតជាមានសារៈសំខាន់សម្រាប់លើកកម្ពស់សមត្ថភាពគ្រូបង្គោលក្នុងការរៀបចំ និងអនុវត្តលំហាត់ជាក់ស្ដែង (TTX) សម្រាប់ត្រៀមខ្លួនក្នុងការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ជូនបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការត្រៀមខ្លួនឱ្យរួចជាស្រេចក្នុងការគ្រប់គ្រងស្ថានការណ៍ និងត្រៀមលក្ខណៈឆ្លើយតបលើការកើតឡើងនៃឧប្បត្តហេតុសន្តិសុខសាយប័រ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង ក្រោមកិច្ចសហការរវាង ក.ប.ទ. ជាមួយនឹងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ក្រោមជំនួយឧបត្ថមរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែម និងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យសន្តិសុខសាយប័រ ការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ការអនុវត្តនីតិវិធីក្នុងការឆ្លើយតបឧប្បត្តិហេតុសាយប័រ និងការគ្រប់គ្រងឧប្បត្តហេតុសន្តិសុខសាយប័រជូនគ្រូបង្គោលដែលជាមន្រ្តីជំនាញរបស់ ក.ប.ទ.៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា