ឯកឧត្តម សុខ សូកេន សម្រេចបានទំនើបកម្ម នៃយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច តាមប្រព័ន្ធអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកេន សម្រេចបានទំនើបកម្ម នៃយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច តាមប្រព័ន្ធអនឡាញ

ឯកឧត្តម សុខ សូកេន សម្រេចបានទំនើបកម្ម នៃយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច សេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់វិទ្យាស្ថានជាតិអធិការកិច្ច និងសេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់មន្ទីរអធិការកិច្ចរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីប្រធាន និងតំណាង មន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

Advertisement

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការគ្នាយ៉ាងសកម្ម ក្នុងការពិនិត្យនិងកែសម្រួលសេចក្តីព្រាងឯកសារទាំងនេះ រហូតសម្រេចបានលទ្ធផលជាស្ថាពរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបាននូវលិខិតបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ទាំង ៣ នេះ គឺជាសមិទ្ធផលថ្មីក្នុងការបំពេញបន្ថែម និងគាំទ្រការងាររបស់ក្រសួងឱ្យកាន់តែមានភាពពេញលេញ ដែលសមិទ្ធផលទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់ ទាំងនៅថ្នាក់ជាតិ និងនៅតាមបណ្តាមន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំងអស់ ដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា