នៅវៀតណាម សម្តេចធិបតីប្រាប់មេដឹកនាំតំបន់ពីជំហរសន្តិភាពរបស់កម្ពុជាក្នុងការដោះស្រាយវិវាទជាមួយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នៅវៀតណាម សម្តេចធិបតីប្រាប់មេដឹកនាំតំបន់ពីជំហរសន្តិភាពរបស់កម្ពុជាក្នុងការដោះស្រាយវិវាទជាមួយថៃ

នៅវៀតណាម សម្តេចធិបតីប្រាប់មេដឹកនាំតំបន់ពីជំហរសន្តិភាពរបស់កម្ពុជាក្នុងការដោះស្រាយវិវាទជាមួយថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមកដល់មាតុប្រទេសវិញហើយកាលពីយប់ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមក្នុង «វេទិកាអនាគតអាស៊ានលើកទី៣»។ ក្នុងវេទិការនោះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងសុន្ទរកថាមួយ ដោយសង្កត់ធ្ងន់លើស្ថិរភាពតំបន់ និងផលវិបាកធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ តួយ៉ាងដូចករណីកម្ពុជា និងថៃ។

នៅក្នុង«វេទិកាអនាគតអាស៊ាន លើកទី៣» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះដោយសង្កត់ធ្ងន់លើសសរស្តម្ភសំខាន់៣ គឺ សន្តិភាព សេដ្ឋកិច្ច និងប្រជាជន។

Advertisement

សម្តេចធិបតីបានរំលឹកថា អាស៊ីអាគ្នេយ៍បានប្រែក្លាយពីតំបន់ដែលធ្លាប់ញាំញីដោយជម្លោះ និងភាពក្រីក្រ មកជាតំបន់មានស្ថិរភាព និងការអភិវឌ្ឍខ្ពស់ តាមរយៈកិច្ចសន្ទនា ការគោរពអធិបតេយ្យភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ទោះជាយ៉ាងណាក្តី សន្តិភាពមិនមែនជាអ្វីដែលយើងអាចមើលស្រាល ឬគិតថាគង់វង្សជារៀងរហូតនោះទេ។

សម្តេចធិបតីបានមានប្រសាសន៍ថា នៅទូទាំងពិភពលោក យើងបន្តមើលឃើញនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា ហើយបើក្រឡេកមកមើលតំបន់យើងវិញ បទឈប់បាញ់រវាងកម្ពុជា និងថៃកំពុងស្ថិតក្នុងសភាពមួយដ៏ផុយស្រួយ។ កម្ពុជានៅតែមានក្តីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្តែងនៅក្នុងតំបន់កាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។

នៅចំពោះមុខនាយករដ្ឋមន្រ្តីថៃនិងមេដឹកនាំតំបន់ដទៃទៀត សម្តេចធិបតីបានប្រកាសជាថ្មីថា «ព្រំដែន និងអធិបតេយ្យភាព ដាច់ខាតមិនត្រូវកែប្រែដោយការប្រើកម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែងឡើយ» ហើយទោះបីយ៉ាងណា កម្ពុជានៅតែបន្តផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។

ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានពន្យល់ដល់អង្គវេទិការពីជំហររបស់កម្ពុជាក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សារដោយបង្ខំក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) ដែលបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់ប្រទេសទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដោយផ្អែកលើមូលដ្ឋានរឹងមាំនៃច្បាប់អន្តរជាតិ។

ក្នុងន័យនេះ សម្តេចបានស្វាគមន៍ចំពោះការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ប្រទេសថៃក្នុងការចូលរួមក្នុងយន្តការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ដែលជាជំហានមួយឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ សម្តេចសង្ឃឹមថា សហគមន៍អន្តរជាតិ ពិសេសបណ្តាប្រទេសជាសមាជិកអាស៊ាន នឹងគាំទ្រចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា-ថៃ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន៕

សុផល និង វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា