ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពនានាក្រោមឱវាទក្រសួងអធិការកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពនានាក្រោមឱវាទក្រសួងអធិការកិច្ច

ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពនានាក្រោមឱវាទក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចុះពិនិត្យសកម្មភាពជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពនានាក្រោមឱវាទក្រសួងអធិការកិច្ច នៅទីស្តីការក្រសួង នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលត្រូវបាន ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញទទួលស្វាគមន៍ និងអមដំណើរដោយផ្ទាល់។
ក្នុងដំណើរការនៃការធ្វើជំរឿននៅក្រសួងអធិការកិច្ច ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងអធិការកិច្ចជាបន្តបន្ទាប់ ដើម្បីធ្វើជំរឿនដោយផ្ទាល់ តាមការកំណត់ដោយគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារចុះជំរឿនរបស់ក្រសួងអធិការកិច្ច។

Advertisement

ដំណើរការចុះជំរឿននៅក្រសួងអធិការកិច្ចនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ គឺធ្វើឡើងដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការធ្វើជំរឿនមន្ត្រីរាជការស៊ីវិលទូទាំងប្រទេសរបស់ក្រសួងមុខងារសាធារណៈ សំដៅផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន ឱ្យស្របនឹងចំនួនមន្ត្រីដែលកំពុងបំពេញភារកិច្ចជាក់ស្តែង។ ការងារដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការចូលរួមចំណែកក្នុងយុទ្ធសាស្ត្រកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះដ៏សំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងផងដែរ៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា