ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារ

ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងារ

ភ្នំពេញ: ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីបន្តពិនិត្យ និងតាមដានវឌ្ឍនភាពនៃការងាររៀបចំសេចក្តីព្រាងប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីការខិតខំជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធដែលបានរៀបចំសេចក្តីព្រាងប្រកាស ដើម្បីដាក់ជូនអង្គប្រជុំនាថ្ងៃនេះ។ ឆ្លៀតឱកាសនេះ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការ បានរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំ និងខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងប្រកាសនេះ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុលទៅលើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងប្រកាសនេះ ដែលជាលិខិតបទដ្ឋានគតិយុត្តមួយ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួងឱ្យកាន់តែមានភាពច្បាស់លាស់ និងពេញលេញ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធត្រូវខិតខំជំរុញនិងពន្លឿនការរៀបចំឯកសារ និងលិខិតបទដ្ឋានគតិយុត្តអាទិភាពរបស់ក្រសួង ព្រមទាំងបន្តជំរុញការអនុវត្តនូវយុទ្ធសាស្រ្តព៤ជ៤ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា