សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពេលនិយាយអំពីអំបិល គេនឹកឃើញដល់ខេត្តកំពត និងកែប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពេលនិយាយអំពីអំបិល គេនឹកឃើញដល់ខេត្តកំពត និងកែប

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពេលនិយាយអំពីអំបិល គេនឹកឃើញដល់ខេត្តកំពត និងកែប

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលខេត្តកំពត និងខេត្តកែបមានតែខេត្តដទៃគ្មាននោះ គឺ​អំបិល។ខេត្តកំពតមានសក្កានុពលលើការផលិតអំបិល និងខេត្តកែបមានមួយផ្នែកដែរ។ខេត្តទាំងពីរ​បានដើរតួសំខាន់ជួយផ្គត់ផ្គង់​ដល់​ខេត្តដទៃផ្សេងទៀត។

Advertisement

ដោយផ្តើមចេញពីចំណុចដែលខេត្តកំពត និងខេត្តកែបមាន ហើយរាជធានី ខេត្តដទៃពុំមាន គឺមូលដ្ឋានផលិតអំបិលធម្មជាតិ​នោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរខេត្តកំពត ឱ្យជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ ចូលរួម​ទទួល​ខុសត្រូវលើការកាត់បន្ថយជំងឺពកកលើប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ន ការផលិតឈានដល់មានការផលិតអំបិល​ប្រភេទ​អំបិល​អ៊ីយ៉ូត ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងកម្មវិធីជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត ខេត្តកែប នៅសាលាខេត្តកំពតកាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ខេត្តកំពត ដើរតួជាអ្នកផ្ពត់​ផ្គង់ផង ប៉ុន្តែក៏ដើរតួនាទីទទួលខុសត្រូវលើសុខុមាលភាពលើអ្នកទទួលទាន ឬអ្នកប្រើប្រាស់ទប់ស្កាត់ជំងឺផង ហើយក៏ត្រូវគិតគូរ​លើបញ្ហាចរាចរផ្គត់ផ្គង់ផងដែរ ។

នៅខេត្តកំពតមានផ្ទៃដីស្រែអំបិលចំនួនជាង ៣.៤៨៩ហិកតា ចែកជា ៦មណ្ឌល និង ១៧១ក្រុមផលិត មានកម្លាំងពលកម្មចំនួន ១,៤៧៤នាក់( ស្រី ៥៥៧ នាក់) ។
ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ ខេត្តកំពតផលិតអំបិលបានចំនួន ៧ម៉ឺន ៦ពាន់ ១៦១តោន ។ក្នុងនេះអំបិលលក់ចេញ​ចន្លោះពី ៦ ទៅ៧ម៉ឺនតោន។
ចំណែកតម្លៃអំបិលកំពតមាន៖ អំបិលលេខ១ ក្នុង ១បាវ ៥០គីឡូ តម្លៃ ១ម៉ឺន ៩ពាន់រៀល ។ អំបិលលេខ២ ក្នុង ១បាវ ៥០គីឡូ តម្លៃ ១ម៉ឺន ៣ពាន់រៀល ។អំបិលលេខ៣ ក្នុង ១បាវ ៥០គីឡូ តម្លៃ ១ម៉ឺន ៥ពាន់រៀល ។

ចំណែកការផលិតអំបិលនៅខេត្តកែបវិញ គឺជាមុខរបរបែបប្រពៃណីដ៏សំខាន់។ឆ្នាំ២០២៦នេះ ខេត្តកែប មានទីតាំងកំពុង​ផលិតអំបិលចំនួន ៤ទីតាំងធំៗ លើផ្ទៃដីផលិត ២៩៤ហិកតា ក្នុងចំណោមផ្ទៃដីស្រែអំបិលសរុបជិត៥០០ហិកតា ។

បើតាម លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិត ម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានប្រាប់បណ្ដាញ​ព័ត៌មាន AMS ថា រដូវផលិតអំបិលជាធម្មតានៅចន្លោះខែធ្នូ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅពេលដែល​រដូវក្តៅអូស​បន្លាយ ការផលិតអំបិល អាចបន្តរហូតដល់ខែមិថុនា ។ ផលិតកម្មអំបិលរបស់កម្ពុជា ក្នុងឆ្នាំ២០២៦នេះ រំពឹងថា អាចកើនពីជាង ៣ម៉ឺនតោន ​ដល់ ៨ម៉ឺនតោន ដោយបរិមាណ​អំបិល​នេះ អាចបំពេញតម្រូវការក្នុងស្រុកគ្រប់គ្រាន់ មិនចាំបាច់ ពឹង​លើ​ការនាំ​ចូលពី​បរទេស​ទៀតទេ ។

លោក ប៊ុន ណារិន បានបញ្ជាក់ថា អំបិលកំពត និងកែប ត្រូវបានក្រសួងពាណិជ្ជកម្ម ប្រកាសជាម៉ាកសម្គាល់ ភូមិសាស្រ្តទំនិញ (GI) ដែលមានគុណភាពខ្ពស់ និងរសជាតិប្លែក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ។

ក្រោមការសម្របសម្រួលរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញអំបិលកំពត-កែប , អំបិល GI ត្រូវបាននាំ​ចេញទៅកាន់ទីផ្សារអឺរ៉ុបដូចជា បារាំង អង់គ្លេស ស្វីស ឆែក និងប្រទេសជប៉ុន ។

លោក ប៊ុន ណារិន បន្ថែមថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ការប្រមូលផលអំបិល បានប្រមាណជាង ៤ពាន់តោន។​ លោកថា ប្រសិន​បើ​អាកាសធាតុអំណោយផលល្អមិនសូវមានភ្លៀងធ្លាក់ច្រើន នោះការប្រមូលផលអំបិល នឹងអាចគ្រប់គ្រាន់ សម្រាប់តម្រូវ​ការប្រើប្រាស់ក្នុងប្រទេស ។

គួរជម្រាបថា កម្ពុជាត្រូវការអំបិលពី៧ម៉ឺន ទៅ ១០ ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការក្នុងស្រុក ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា