កូរ៉េខាងជើង ត្រៀមពង្រាយកាំភ្លើងធំស៊េរីថ្មី នៅព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ត្រៀមពង្រាយកាំភ្លើងធំស៊េរីថ្មី នៅព្រំដែន

កូរ៉េខាងជើង ត្រៀមពង្រាយកាំភ្លើងធំស៊េរីថ្មី នៅព្រំដែន

ព្យុងយ៉ាង ៖ កូរ៉េខាងជើងនឹងដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅតាមបណ្តោយព្រំដែន ជាមួយកូរ៉េខាងត្បូង នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ។

Advertisement

ប្រភពបន្តថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធមួយ ក្នុងសប្ដាហ៍នេះ ដើម្បី ត្រួតពិនិត្យការផលិតប្រព័ន្ធកាំភ្លើងធំកាណុង ១៥៥មីលីម៉ែត្រស៊េរីថ្មី ដែលអាចបាញ់បានរយៈចម្ងាយ ៦០គីឡូម៉ែត្រ។

លោក គីម ជុងអ៊ុន បាននិយាយថា កាំភ្លើងធំស៊េរីថ្មី នឹងធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំង ហើយផ្ដល់អត្ថប្រយោជន៍ដល់ប្រតិបត្តិការជើងគោករបស់កងទ័ពកូរ៉េខាងជើង។

ការប្រកាសដាក់ពង្រាយកាំភ្លើងធំថ្មីៗនេះ ធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង របស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់ នៅរយៈពេល ៣ ខែដំបូង នៃឆ្នាំ២០២៦នេះ។ ក្រៅពីនេះ, ក៏មានសេចក្តីរាយការណ៍ថា កូរ៉េខាងជើង​ក៏បានបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ចេញពីនាវាពិឃាតថ្មីរបស់ខ្លួន កាលពីថ្ងៃទី១០ ខែមីនា ផងដែរ។

សកម្មភាពយោធារបស់កូរ៉េខាងជើង កើតមានឡើង ចំពេលដែលពីកូរ៉េខាងត្បូង បោះដៃចង់ស្វែងរកសន្តិភាព តែ ទីក្រុងព្យុងយ៉ាង នៅតែប្រកាន់ជំហរដាច់ខាត មិនព្រមចរចា ហើយចាត់ទុក កូរ៉េខាងត្បូង ជាសត្រូវចម្បង របស់ខ្លួន៕

ប្រភពពី APF ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា