ក្រសួងប្រៃសណីយ៍ប្រកាសពីការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍ប្រកាសពីការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦

ក្រសួងប្រៃសណីយ៍ប្រកាសពីការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយ វិទ្យាស្ថាន អាយធី អេឃើដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០ នាទី នៅសាលប្រជុំធំ ជាន់ទី៣ នៃទីស្តីការ ក.ប.ទ.។

Advertisement

ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះការយល់ដឹងដល់សិស្សានុសិស្សថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដ (Coding) គឺជាជំនាញដែលអាចសិក្សា និងអភិវឌ្ឍបានសម្រាប់បុគ្គលគ្រប់រូបដែលមានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏មានគោលដៅលើកទឹកចិត្ត និងពង្រឹងភាពជឿជាក់លើខ្លួនឯង ជាពិសេសសម្រាប់យុវតី ក្នុងការឈានជើងចូលក្នុងវិស័យឌីជីថលប្រកបដោយចំណេះដឹង និងភាពក្លាហាន ដើម្បីក្លាយជាធនធានដ៏មានសក្តានុពលនាពេលអនាគត។ បន្ថែមពីលើនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា និងការរួមគ្នាកសាងសមត្ថភាពផ្នែក AI ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា។ ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ រួមបញ្ចូលសកម្មភាពអប់រំជាច្រើនរួមមានការធ្វើបទបង្ហាញដោយយុវតីអំពីការសរសេរកូដ (Coding) ដោយប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃ និងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ “ស្ត្រីក្នុងវិស័យ AI” ព្រមទាំងសកម្មភាពផ្សេងៗទៀត ដែលសុទ្ធសឹងតែតម្រង់ទិសដៅឆ្ពោះទៅរកការកសាងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។

ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិនេះ នឹងបើកជូនសាធារណជន ចូលរួមដោយសេរី។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអ៊ីមែល song_l@itstep.org និងលេខទូរសព្ទ 085 777 520៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា