សម្ដេចតេជោប្រមុខរដ្ឋស្តីកម្ពុជាពេញចិត្តខ្លាំងនឹងពាក្យពេចន៍របស់ឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិពេលជម្រាបលា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចតេជោប្រមុខរដ្ឋស្តីកម្ពុជាពេញចិត្តខ្លាំងនឹងពាក្យពេចន៍របស់ឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិពេលជម្រាបលា

សម្ដេចតេជោប្រមុខរដ្ឋស្តីកម្ពុជាពេញចិត្តខ្លាំងនឹងពាក្យពេចន៍របស់ឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិពេលជម្រាបលា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហាញនូវអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងចំពោះ​ពាក្យពេចន៍​របស់លោក ជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជាដែលត្រូវចប់ បញ្ជាក់
ជូនសម្ដេចក្នុងពេលចូលជួបសម្ដែងការគួរសមនិងជម្រាបលាកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ អ្នកពាក្យសម្ដេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួប សម្ដេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋស្តីទីនិងលោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe)ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េបញ្ចប់ថា លោកជំទាវ
បានជម្រាបសម្ដេចប្រមុខរដ្ឋស្តីទី​អំពីការជាប់ចិត្តចំពោះប្រជាជនកម្ពុជា ជាពិសេស គឺស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែល​មិន អាចធ្វើឱ្យលោកជំទាវបំភ្លេចបានឡើយ។ លោកជំទាវបានបញ្ជាក់ បើទោះបីជាពេលនេះ លោកជំទាវផុតអាណត្តិការងារ ឈប់ធ្វើ ជាឯករដ្ឋទូតប្រចាំនៅកម្ពុជា ក៏ពិតមែន ប៉ុន្តែលោកជំទាវនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត ។ នេះជាសារ​ដែល​បង្ហាញពីការ ពេញចិត្តចំពោះប្រទេសកម្ពុជាពីសំណាក់លោកជំទាវឯកអគ្គរដ្ឋទូត ។

តបភ្លាមៗសម្ដេចតេជោ ហ៊ុន សែន បានពេញចិត្តចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកជំទាវចំពោះការពេញចិត្ត​ប្រជាជន​កម្ពុជា ក៏ដូចជាជាប្រទេសកម្ពុជា។សម្ដេចចាប់អារម្មណ៍ខ្លាំងចំពោះពាក្យដ៏មានអត្ថន័យរបស់លោកជំទាវដែលថា លោកជំទាវនឹង​នៅជាមិត្តរបស់កម្ពុជាអស់មួយជីវិតនោះ ។សម្ដេចតេជោក៏បានផ្ដាំផ្ញើបន្ថែមដល់លោកជំទាវ ទោះបីជាបានត្រឡប់ទៅវិញ​ក៏ពិត​មែន តែសូមលោកជំទាវ បន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគី មានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជាដល់វិនិយោ​គិនតួកគី ដើម្បីមកវិនិយោគ និងមកទស្សនាកម្ពុជាកាន់ច្រើនបន្ថែមទៀត។

សម្ដេចតេជោបានសរសើរលោកជំទាវ ដែលបានខិតខំបង្កើតឱ្យមានការិយាល័យ​ពាណិជ្ជ​កម្មវប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី ឱ្យកាន់តែ​ល្អប្រសើរ ។សម្ដេចក៏បានអរគុណ​ចំពោះតួកគី ដែលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀស​សឹករបស់​កម្ពុជា នៅក្នុងបញ្ហាព្រំដែន កម្ពុជា-ថៃ។

សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតពន្យល់អំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលលោកជំទាវបានជ្រាបផងដែរ ជាពិសេស គឺជំហររបស់​កម្ពុជា ក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា