អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងឃាត់ខ្លួនជនបរទេស​១២១នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងឃាត់ខ្លួនជនបរទេស​១២១នាក់

អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែងឃាត់ខ្លួនជនបរទេស​១២១នាក់

ព្រះសីហនុ៖ ក្នុងចំណោមទីតាំង១៥ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ពេល​ដែលអាជ្ញាធខេត្តចុះត្រួតពិនិត្យ ទីតាំងស្នាក់នៅ​ប្រមូលផ្តុំ សមត្ថកិច្ច​រកឃើញទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬស្កេមអនឡាញ​(online scam) មួយកន្លែងស្ថិតក្នុងអគារស្នាក់​នៅមួយ​កន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែល​មានជន​បរទេស​ប្រុស​ស្រីចំនួន​១២១​នាក់ ។

Advertisement

ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បានប្រាប់ថា តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៤ ខែមេសា​បានឱ្យដឹងថា ក្នុងសកម្មភាព​ចុះត្រួតពិនិត្យទីតាំងស្នាក់នៅ​ប្រមូលផ្តុំ ​សមត្ថកិច្ចរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើសឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ឬស្កេម​អនឡាញ​(online scam) មួយកន្លែង​ស្ថិតក្នុងអគារស្នាក់នៅមួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែល​មានជនបរទេស​ប្រុសស្រីចំនួន​១២១​នាក់ មកពី៩សញ្ជាតិ ក្នុងនេះជនជាតិចិន ៤២ នាក់ (ស្រ្តី២នាក់ ), ស្រីលង្កា ៣៧ នាក់ (ស្រ្តី៣នាក់), វៀតណាម ២២ នាក់ (ស្រ្តី៣នាក់ ) , ឥណ្ឌា ១២ នាក់ (ស្រ្តី១នាក់) កេនយ៉ា១នាក់, ស្រ្តីហ្វីលីពីន១នាក់ , នេប៉ាល៣នាក់ (ស្រ្តី១នាក់ ) , បង់ក្លាសដេស២ នាក់ និងម៉ាឡេស៊ី១នាក់ ។

ប្រភពដដែលបន្តថា អាជ្ញាធរមានសមត្ថកិច្ចក៏បានរកវត្ថុតាងដែលជា​មធ្យោបាយ​បម្រើឱ្យការប្រព្រឹត្តបទល្មើសអនឡាញ រួមមាន កុំព្យូទ័រចំនួន ១២៣ គ្រឿង និងទូរសព្ទដៃចំនួន ១៣២ គ្រឿង ត្រូវបានដកហូតដើម្បី​ទុកជាភស្តុតាង និងបន្តការពិនិត្យ​ផ្នែក​បច្ចេកទេស។

បច្ចុប្បន្នជាចំណាត់ការ ជនជាតិចិនចំនួន ៤២ នាក់ ត្រូវបានបញ្ជូន​ទៅ​ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរស្វែង​រកមេខ្លោង និងបន្ត​នីតិវិធី​ច្បាប់យ៉ាងតឹងរ៉ឹង ខណៈដែលចំនួន ៧៩នាក់ទៀត ត្រូវបានបញ្ជូន​ទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីព្រះ​រាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថាតាមរយៈការបង្ក្រាបទីតាំងថ្មីខាងលើ បានធ្វើឱ្យចំនួន​ទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស ស្កេម អនឡាញ​ ដែល​អាជ្ញាធរ​ខេត្តព្រះសីហនុបង្ក្រាបបាន កើនឡើងរហូតដល់ ២៤ ទីតាំង ក្នុងចំណោមទីតាំងសរុប ៣១ កន្លែង ដែលត្រូវបាន​ត្រួតពិនិត្យ​ក្នុងយុទ្ធនាការនាបោសសម្អាតបទល្មើសស្កេមអនឡាញ នាពេលចុងក្រោយនេះ៕​
ដោយ៖ង៉ាន ទិត្យ
រូបភាព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា