កិច្ចសហប្រតិបត្តិការគំរូរវាងក្រសួងរៀបចំដែនដី និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចសហប្រតិបត្តិការគំរូរវាងក្រសួងរៀបចំដែនដី និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា

កិច្ចសហប្រតិបត្តិការគំរូរវាងក្រសួងរៀបចំដែនដី និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការគម្រូមួយ សំដៅរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងស្មារតីនៃវប្បធម៌សន្ទនា និងការយោគយល់គ្នា។

Advertisement

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះ MOU ខាងលើនៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា ការយោគយល់គ្នា និងការបំពេញបេសកកម្មជាមួយគ្នា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិកម្ពុជាទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សម្ព័ន្ធសហគមន៍កសិករកម្ពុជា នឹងរួមសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីគិតគូរពីការលើកកម្ពស់ជីវភាពប្រជាកសិករតាមភូមិឱ្យប្រសើរឡើង។ សម្រាប់ឯកឧត្តម សាយ សំអាល់ កិច្ចការដ៏ត្រឹមត្រូវ គឺការជួយកសិករឱ្យមានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារគ្រប់គ្រាន់ មានប្រាក់សន្សំ កូនចៅទទួលបានការអប់រំខ្ពង់ខ្ពស់ និងមានពេលវេលាលំហែជួបជុំគ្រួសារ។ ឯកឧត្តមសង្កត់ធ្ងន់ថា ទាំងនេះគឺជាផ្នែកមួយជួយកសាងខឿនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិឱ្យរឹងមាំ។

សូមបញ្ជាក់ថា សម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយសហគមន៍កសិករកម្រិតថ្នាក់មូលដ្ឋាន ដែលធ្វើការរួមគ្នាក្នុងគោលបំណងដោះស្រាយបញ្ហាដីធ្លី ធនធានធម្មជាតិ និងការប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍនានា។ ទស្សនវិស័យរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺចង់ឃើញប្រជាកសិកររស់នៅក្នុងជីវភាពសមរម្យ ថ្លៃថ្នូរ និងមានសិទ្ធិសេរីភាពពេញលេញ ក្នុងការចូលរួមកែលម្អអភិបាលកិច្ចមូលដ្ឋាន៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា