ឯកឧត្តម ទូច យ៉ារ៉ាន់ឌី បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីជូនដំណើរមន្ត្រីជំនាញឌីជីថលចំនួន ១៥រូប ចូលរួមវគ្គបណ្តុះបណ្តាល នៅប្រទេសឥណ្ឌា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ទូច យ៉ារ៉ាន់ឌី បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីជូនដំណើរមន្ត្រីជំនាញឌីជីថលចំនួន ១៥រូប ចូលរួមវគ្គបណ្តុះបណ្តាល នៅប្រទេសឥណ្ឌា

ឯកឧត្តម ទូច យ៉ារ៉ាន់ឌី បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីជូនដំណើរមន្ត្រីជំនាញឌីជីថលចំនួន ១៥រូប ចូលរួមវគ្គបណ្តុះបណ្តាល នៅប្រទេសឥណ្ឌា

ភ្នំពេញ៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីជូនដំណើរមន្ត្រីជំនាញឌីជីថលចំនួន ១៥រូប ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាល Certificate Course in Data Analytics Using Python ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ និង Certificate Course in Applied Machine Learning ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Vanlalvawna Bawitlun ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។

Advertisement

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ទូច យ៉ារ៉ាន់ឌី បានលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ជាពិសេសលើការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យឌីជីថល។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់មន្ត្រីជំនាញទាំងអស់ ឱ្យខិតខំសិក្សាដោយយកចិត្តទុកដាក់ មានការប្តេជ្ញាចិត្តខ្ពស់ និងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីបង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យឌីជីថល និងពង្រឹងបន្ថែមទំនាក់ទំនងកម្ពុជា–ឥណ្ឌា ឱ្យកាន់តែរឹងមាំថែមទៀត៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា