កម្ពុជា និងសាធារណរដ្ឋកូរ៉េសាទរចំពោះកិច្ចសហការ​ល្អក្នុងការបង្រ្កាប​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងសាធារណរដ្ឋកូរ៉េសាទរចំពោះកិច្ចសហការ​ល្អក្នុងការបង្រ្កាប​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កម្ពុជា និងសាធារណរដ្ឋកូរ៉េសាទរចំពោះកិច្ចសហការ​ល្អក្នុងការបង្រ្កាប​អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ​ប្រតិបត្តិ​ការដ៏ល្អក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើ ឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា ។ នេះបើតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បង្ហាញ​ឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦​។

Advertisement

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ជូនឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូត​សាធារណ​​រដ្ឋកូរ៉េប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្ដិភាពកាលពី​ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។

សម្ដេចធិបតីបានបង្ហាញលទ្ធផលនៃជំនួបនេះលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្នុងជំនួបឯកឧត្តមអគ្គរដ្ឋទូតកូរ៉េបានជម្រាប​សម្ដេច​ដោយសម្ដែង​នូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ដែលបានរីក​ចម្រើន​ឡើងជាលំដាប់ ចាប់តាំងពីការ​ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញនិងគាំទ្រ​របស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្នទំនាក់ទំនង​នៃប្រទេសទាំងពីរ​បាននិង​កំពុង​ត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរ​ទស្សន​កិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរ​ឱ្យកត់​សម្គាល់​នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។

សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្ដូរ​យោបល់គ្នា ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យ​សំខាន់ៗមួយ​ចំនួន ជាអាទិ៍ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខ។ ជាមួយគ្នានេះ​សម្ដេចធិបតី និងឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានវាយ​តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយ​លទ្ធផលជា​ផ្លែផ្ការវាងនគរបាលនៃ​ប្រទេស​ទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា សាធារណរដ្ឋកូរ៉េ មាន​បំណងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា។ ឯកឧត្តម​បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតនេះ​ឯកឧត្តមនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។

សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋ​ទូតសាធារណ​រដ្ឋ​កូរ៉េប្រចាំកម្ពុជា។ សម្តេចធិបតីបានរំលឹកថា ប្រទេសទាំងពីរបាន​ដំឡើងកម្រិតទំនាក់ទំនង ជា “ភាពជាដៃគូយុទ្ធសាស្ត្រ” នាឆ្នាំ២០២៤ ដែលការណ៍នេះ បានបើកច្រកសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា