រដ្ឋាភិបាលបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីឆបោកអនឡាញទៅរដ្ឋសភាក្រោយពីគណៈរដ្ឋមន្រ្តីអនុម័ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីឆបោកអនឡាញទៅរដ្ឋសភាក្រោយពីគណៈរដ្ឋមន្រ្តីអនុម័ត

រដ្ឋាភិបាលបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីឆបោកអនឡាញទៅរដ្ឋសភាក្រោយពីគណៈរដ្ឋមន្រ្តីអនុម័ត

ភ្នំពេញ៖គណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃចន្ទទី១៦ ខែមីនានេះ បាន បញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំង ការឆបោក តាម ប្រព័ន្ធបច្ចេកវិទ្យាទៅកាន់ រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត។
កាលពីថ្ងៃសុក្រសប្តាហ៍មុន គណៈរដ្ឋមន្ត្រី បានអនុម័ត សេចក្តីព្រាងច្បាប់ ដ៏មានសារសំខាន់នេះ ដែលជាផ្នែកមួយ នៃ ការតាំងចិត្ត ក្នុងការបោសសម្អាត បទឧក្រិដ្ឋដ៏ចម្រូងចម្រាស់នេះ ឳ្យអស់នៅត្រឹមខែមេសា ឆ្នាំ ២០២៦។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានប្រាប់បណ្ដាញព័ត៌មាន AMS ថាសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោ ក តាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជូនទៅរដ្ឋសភាពិនិត្យ និងអនុម័ត បន្ទាប់គណៈរដ្ឋមន្រ្តីបានសម្រេច និងអនុម័តកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
យោងតាមសេចក្តីព្រាងច្បាប់ ជនដែលមានកំហុសអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ រួមជាមួយការផាកពិន័យជាប្រាក់ចាប់ពី ៥០០ លាន ទៅ ១ ប៊ីលានរៀល (ប្រហែល ១២ម៉ឺន ៥,០០០ ទៅ ២៥ម៉ឺនដុល្លារ)។
ប្រសិនបើបទល្មើសមានពាក់ព័ន្ធនឹងការជួញដូរមនុស្ស អំពើហិង្សា ការឃុំខ្លួន ឬការបង្ខាំងទុក ការដាក់ទោសពន្ធនាគារអាចកើនឡើងដល់ ១០ ទៅ ២០ ឆ្នាំ និងពិន័យជាប្រាក់រហូតប្រមាណ ៥០ម៉ឺន ដុល្លារ
ហើយក្នុងករណីដែលមានការស្លាប់ពាក់ព័ន្ធនឹងសកម្មភាពនៅមជ្ឈមណ្ឌលឆបោក ជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ ឬជាប់ពន្ធនាគារអស់មួយជីវិត។
 
សេចក្តីព្រាងច្បាប់នេះ នៅតែត្រូវការការអនុម័តពីសភាជាតិកម្ពុជា មុនពេលក្លាយជាច្បាប់ជាធរមាន។
អ្នកនាំពាក្យរដ្ឋសភា មិនទាន់ឆ្លើយតបសំណួររបស់ AMS នៅឡើយ រហូតមកទល់នឹង ល្ងាចថ្ងៃចន្ទនេះ។
 
ចាប់តាំងពីខែកក្កដាមក រដ្ឋាភិបាលបានស៊ើបអង្កេតទីតាំងដែលសង្ស័យថាជាកន្លែងឆបោកប្រហែល ២៥០ កន្លែង និងបានបិទចោលប្រហែល ២០០ កន្លែង។
ប្រទេសកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍កម្មករជិត ១ម៉ឺននាក់ មកពីប្រទេសចំនួន ២៣ ពីទីតាំងឆបោកនានា ខណៈដែលបុគ្គលតិចជាង ១,០០០ នាក់ទៀតកំពុងរង់ចាំការត្រឡប់ទៅប្រទេសកំណើតវិញ។
 
ជនរងគ្រោះជាច្រើនផ្សេងទៀត បានព្យាយាមរត់គេចខ្លួនដោយខ្លួនឯង ឬត្រូវបានដោះលែងក្នុងអំឡុងពេលប៉ូលីសចុះឆ្មក់បង្ក្រាបទីតាំងទាំងនោះ៕
ដោយ៖សេង បារាំង

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា