Ecoធនាគារជាតិស្នើពលរដ្ឋកុំសម្រុកដកប្រាក់ពីធនាគារAPD ក្នុងពេលតែមួយ ចៀសវាងបង្កឧបសគ្គដល់ធនាគារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Ecoធនាគារជាតិស្នើពលរដ្ឋកុំសម្រុកដកប្រាក់ពីធនាគារAPD ក្នុងពេលតែមួយ ចៀសវាងបង្កឧបសគ្គដល់ធនាគារ

Ecoធនាគារជាតិស្នើពលរដ្ឋកុំសម្រុកដកប្រាក់ពីធនាគារAPD ក្នុងពេលតែមួយ ចៀសវាងបង្កឧបសគ្គដល់ធនាគារ

 ភ្នំពេញ៖លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃចន្ទនេះបានស្នើសុំប្រជាពលរដ្ឋកុំសម្រុកទៅដកប្រាក់ចេញពីធនាគារ APD ក្នុងពេលតែមួយដំណាលគ្នា ដើម្បីទុក លទ្ធភាព ឲ្យ ធនាគារ សងប្រាក់ត្រឡប់ មកវិញ ។
ការលើកឡើងនេះ ធ្វើឡើង ភ្លាមៗក្រោយពីប្រជាពលរដ្ឋជាច្រើន បាន មកតម្រង់ជួរនៅធនាគារ APD ក្នុងតំបន់បឹងកក់ កាលពីព្រឹកថ្ងៃចន្ទទី១៦ ខែមីនា នេះ ដើម្បីដកប្រាក់។

Advertisement

លោកជំទាវ ពន្យល់ថា ធនាគារមិនអាចបង្វិលប្រាក់សងអតិថិជនទាន់ពេលឡើយ ប្រសិនបើ អតិថិជន សម្រុក ដក ប្រាក់ ក្នុងពេលតែមួយដំណាលគ្នាបែបនេះ។
លោកជំទាវបញ្ជាក់ថា«ក្នុងពេលដែលអតិថិជន អ្នកដាក់ប្រាក់បញ្ញើគាត់សម្រុកមកដកប្រាក់ចេញពីគ្រឹះស្ថាននោះទាំងអស់ក្នុងពេលតែមួយ ពេលនោះធនាគារគាត់នឹងជួបបញ្ហាសន្ទនាភាព។ បានន័យថាលុយគាត់បង្វិលអត់ទាន់ មិនមែនមានន័យថាគាត់អត់មានលុយសងទេ»។
លោកជំទាវ ជា សិរី ពន្យល់ថា ការដាក់ប្រាក់ក្នុងធនាគារ សុទ្ធតែមានកាលកំណត់ ដូច្នេះ អតិថិជនមិនអាចចេះតែសម្រុកទៅដកប្រាក់ក្នុងពេលតែមួយដំណាលគ្នានោះទេ ព្រោះវានឹងអាចប៉ះពាល់ដល់ការធ្វើប្រតិបត្តិការរបស់ប្រព័ន្ធធនាគារ។
កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ធនាគារ APD បានចេញសេចក្ដីប្រកាសមួយស្ដីពីការផ្អាករាល់ប្រតិបត្តិការទាំងអស់របស់ធនាគារ ជាបណ្ដោះអាសន្ន ហើយអតិថិជនម្នាក់ អាចដកប្រាក់ត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដោយសារធនាគារលើកឡើងពីការថែទាំប្រព័ន្ធ និងសេវាកម្មមានកំណត់។
យ៉ាងណាក៏ដោយ លោកជំទាវ ជា សិរី បានអះអាងថា ប្រព័ន្ធធនាគារទាំងអស់នៅកម្ពុជា មានភាពរឹងមាំល្អ និងស្នើសុំប្រជាពលរដ្ឋទុកពេលវេលាសម្រាប់ធនាគារជាតិបន្តធ្វើការជាមួយធនាគារពាក់ព័ន្ធ ដើម្បីដោះស្រាយលើបញ្ហានេះ៕
 ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា