ក្រសួងប្រៃសណីយ៍បើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍បើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

ក្រសួងប្រៃសណីយ៍បើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

ខេត្តកំពត៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅសណ្ឋាគារឌឺ សឃ្វែរ កំពត ខេត្តកំពត ។ ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសាយប័រ ផ្នែកគ្រប់គ្រងហានិភ័យសាយប័រ ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល មកពីបណ្តាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករទូរគមនាគមន៍និងអ៊ីនធឺណិត និងវិស័យធនាគារនិងហិរញ្ញវត្ថុសរុបប្រមាណ ៥០នាក់។

Advertisement

សិក្ខាសាលានេះរៀបចំឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងធ្វើឱ្យសន្តិសុខសាយប័រនៃសង្គមឌីជីថលរបស់កម្ពុជាមានភាពធន់ខ្ពស់ និងដើម្បីពង្រឹងសមត្ថភាពអនុវត្តផ្នែកសន្តិសុខសាយប័ររបស់អង្គភាព តាមរយៈលំហាត់សមលើតុ និងធ្វើការអនុវត្តសម្មតិកម្មឧប្បត្តិហេតុសាយប័រដែលប៉ះពាក់ដល់វិស័យសំខាន់ៗ ព្រមទាំងផ្តោតសំខាន់លើការធ្វើសេចក្តីសម្រេចចិត្ត ការទំនាក់ទំនង និងការឆ្លើយតបឧប្បតិ្តហេតុដោយសម្របសម្រួលរវាងក្រុមបច្ចេកទេស និងថ្នាក់គ្រប់គ្រង។

ជាមួយគ្នានេះ លោក អ៊ុក វណ្ណឌី បានបញ្ជាក់បន្ថែមថា សិក្ខាកាមនឹងយកចំណេះដឹង និងជំនាញបច្ចេកទេសដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងនៅតាមបណ្តាក្រសួង-ស្ថាប័ន និងអង្គភាពរៀងៗខ្លួន ព្រមទាំងជួយពង្រឹងរបាំងការពារនិងភាពធន់នៃសន្តិសុខសាយប័រនៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីធានានិរន្តរភាពការងារ ហើយក៏ជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងបរិយាកាសសាយប័រជាតិមួយ ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា សិក្ខាសាលានេះរៀបចំឡើងក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា