ពិធីបើកការដ្ឋានសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិធីបើកការដ្ឋានសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ពិធីបើកការដ្ឋានសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់អគារស្នងការដ្ឋាន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ញ៉ែម សាខន ស ខេង, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦នេះ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

Advertisement

នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលសម្រេចបានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកន្លែងបំពេញការងារ សំដៅលើកកម្ពស់គុណភាព សមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋលើវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយប្រសិទ្ធភាព ។

អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនេះ មានកម្ពស់៦ជាន់ ទំហំ៣៣ម៉ែត្រ គុណនឹង ៦៨ម៉ែត្រ ដោយបំពាក់សម្ភារៈទំនើប ដើម្បីសម្រួលដល់ការងាររបស់មន្រ្តី ក្នុងការបម្រើសេវា និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ និងវិនិយោគិនបរទេស ឱ្យទទួលបានភាពកក់ក្តៅ សក្តិសមជាខេត្តទេសចរណ៍ និងសេដ្ឋកិច្ចជាប់មាត់សមុទ្រ៕

អត្ថបទ: វណ្ណា
រូបភាព : សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា