ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន​អគ្គលេខាធិការអាស៊ាន

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន​អគ្គលេខាធិការអាស៊ាន

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន​អគ្គលេខាធិការអាស៊ាន


​រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន (H.E. Dr. Kao Kim Hourn) អគ្គលេខាធិការអាស៊ាន នៅទីស្ដីការក្រសួង។

Advertisement

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីវឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល ជោគជ័យនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការអភិវឌ្ឍធនធានមនុស្សឌីជីថល និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាអាទិ៍ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH និងថ្នាល DG SuperApp។ បច្ចុប្បន្ន ថ្នាល VERIFY ដែលត្រូវបានទទួលស្គាល់ជាថ្នាលសាធារណៈឌីជីថលសកល និងបានទទួលការចាប់អារម្មណ៍យកទៅប្រើប្រាស់ពីសំណាក់ប្រទេសក្នុងតំបន់។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានថ្លែងកោតសរសើរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់ ក.ប.ទ. ជាពិសេស ការអភិវឌ្ឍថ្នាល VERIFY និងថ្នាល DG SuperApp និងគាំទ្រ ក.ប.ទ. ក្នុងការធ្វើពិពិធកម្មថ្នាលខាងលើចូលទៅក្នុងប្រទេសតំបន់អាស៊ាននិងប្រទេសជាមិត្តផ្សេងទៀត។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការ បានចាត់ទុកការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថលនៅតាមសហគមន៍ ខណៈការយល់ដឹងពីបច្ចេកវិទ្យានៅកម្រិតនៅឡើយ។

ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមអគ្គលេខាធិការ ក៏បានពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានលើការងារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងការរៀបចំពិព័រណ៍បច្ចេកវិទ្យាឌីជីថលអាស៊ាន។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមបណ្ឌិត ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាង ក្រសួង និង អគ្គលេខាធិការដ្ឋានអាស៊ាន។

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា