សេដ្ឋកិច្ចកម្ពុជា សម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ២០២៥

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេដ្ឋកិច្ចកម្ពុជា សម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ២០២៥

សេដ្ឋកិច្ចកម្ពុជា សម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ កម្ពុជា បានរៀបចំខ្លួនរួចស្រេចជាដៃគូយុទ្ធសាស្ត្រ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ ទោះបីស្ថិតក្នុងបរិការណ៍ដ៏លំបាក នៃសង្គ្រាមឈ្លានពានរបស់​ប្រទេស​ថៃ និងរំខានដោយបញ្ហាដ៏ស្មុគស្មាញរបស់សកលលោកយ៉ាងណាក្តី, សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ ដោយសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចអត្រាកំណើនរឹងមាំ ក្នុងរយៈពេលមធ្យម ដែលការណ៍នេះ បង្កើតឱ្យមានកាលានុវត្តភាពដ៏សម្បើមសម្រាប់ធុរកិច្ច និងការវិនិយោគ ។

Advertisement

ក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ច​អាស៊ាន​កម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទិន្នន័យនៃការវិនិយោគពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការងាកទៅរកតំបន់របស់អាស៊ាន។ ស្របពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលបានធ្លាក់ចុះក្នុងអត្រា ១១%, រំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង ៨.៥% ទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ានបានអភិវឌ្ឍខ្លួនក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់សឺមីកុងឌុចទ័រ (Semiconductors), វិស្វកម្មយានយន្ត (Automotive Engineering) និងសេវាកម្មឌីជីថល។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការសម្រេចបានភាពធន់ដ៏រឹងមាំនេះ គឺជាលទ្ធផលផ្ទាល់ ដែលកើតចេញពីការប្តេជ្ញាចិត្ត ចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងឌីជីថល ក្នុងតំបន់។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា សម្រាប់ក្រុមហ៊ុនលំដាប់សកល ដែលមានបំណងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន,តំបន់អាស៊ាន មិនមែនគ្រាន់តែជាគោលដៅបន្ថែម (Alternative) ទៀតនោះទេ, ប៉ុន្តែជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ ដែលជាស្នូលសម្រាប់កំណើនរយៈពេលវែង ប្រកបដោយចីរភាព ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្ម​ជាង ៦៥.២៤ពាន់លាន​ដុល្លារ​អា​មេរិក កើនឡើង ១៧.៦៦% ។ ពេញមួយឆ្នាំ២០២៥ កម្ពុជា បាននាំចេញ​ទំនិញ​សំខាន់ៗ​សម្រេច​​បានទឹកប្រាក់ចំនួន ៣១.២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦.៩៥% និង​ការនាំ​ចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៨.៣២% ។

ទីផ្សារនាំចេញសំខាន់ៗរបស់ កម្ពុជា រួមមាន៖ អាស៊ាន, អូស្រ្តាលីលី, ចិន, ជប៉ុន, សាធារ​ណ​រដ្ឋកូរ៉េ, ណូវែលហ្សេឡង់, សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, កា​ណា​​ដា, អេមីរាត់អារ៉ាប់រួម និងឥណ្ឌា។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់, វាយនភ័ណ្ឌ, ស្បែក​ជើង, សម្ភារៈធ្វើដំណើរ និងកាបូប, សំបកកង់រថយន្ត, ស្វាយចន្ទី, អង្ករ, ដំឡូង​មី, គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា