ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ពលរដ្ឋម្នាក់ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ពលរដ្ឋម្នាក់ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ពលរដ្ឋម្នាក់ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ បានលើកទឹកចិត្តយុវជនឱ្យ ក្លាយជាអ្នក ផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល និងជាអ្នកផ្សព្វផ្សាយអំពីតម្លៃនៃវប្បធម៌ខ្មែរ​នៅលើ​ឆាក​ជាតិ និងអន្តរជាតិ ។បន្ថែមលើ​នេះ​ យើងគួរជំរុញឱ្យ ពលរដ្ឋម្នាក់ ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់ ។

Advertisement

ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ៣មីនា ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៧ នៅសាល សន្និសីទចតុម្មុខនារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្ត​ឱ្យជំរុញការ​ប្រើប្រាស់ឌីជីថលជាជំនួយដល់វិស័យសិល្បៈ ។ឯកឧត្តមបញ្ជាក់ប្រាប់អ្នកចូលរួមថា ឌីជីថលូបនីយកម្មក្នុងវិស័យសិល្បៈវប្បធម៌ មិនត្រឹមតែជួយដល់ពិពិធកម្ម​ផលិតផល និងសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញដល់ការទស្សនា សិក្សាស្វែងយល់របស់​ភ្ញៀវ​ប៉ុណ្ណោះទេ តែថែមទាំងអាចផ្សព្វផ្សាយពីវប្បធម៌ខ្មែរយើងទៅកាន់ពិភពលោកបានយ៉ាងទូលំទូលាយនិងឆាប់រហ័ស និងជួយ​ដល់ការអភិរក្ស ថែរក្សាកេរដំណែលដ៏មានតម្លៃរបស់យើង ឱ្យបានគង់វង្ស យូរអង្វែង សម្រាប់ជំនាន់បច្ចុប្បន្ន និងកូនចៅជំនាន់​ក្រោយថែមទៀតផង។

ជាការកត់សម្គាល់របស់ឯកឧត្តម ហ៊ុន ម៉ានី គឺក្នុងរយៈពេលចុងក្រោយនេះបាន​សង្កេតឃើញនូវការប៉ុនប៉ងយកមរតកវប្បធម៌​របស់ជាតិទៅបកស្រាយខុសពីប្រភពដើម។

ឯកឧត្តមគូសបញ្ជាក់ថា វប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលជួយបញ្ជាក់ពីអត្តសញ្ញាណ​ម្ចាស់​ទឹកដីយ៉ាងពិតប្រាកដ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលមានការរំលោភបំពានលើបូរណភាពទឹកដី និងការប៉ុនប៉ង​ឆ្លៀតឱកាសលួចបន្លំអត្តសញ្ញាណជាតិខ្មែរពីសំណាក់ប្រទេសជិតខាង។ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើ​ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ដើម្បីការពារ និងអភិរក្សសម្បត្តិ​បេតិកភណ្ឌវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរឱ្យបានគង់វង្ស យូរអង្វែង ដោយយើងត្រូវមានភាពច្បាស់លាស់អំពីអត្ត​សញ្ញាណជាតិ ហើយយើងពិតជាមានភាពចាំបាច់ក្នុងការពង្រឹងស្មារតីជាតិ តាមរយៈការលើកស្ទួយវប្បធម៌ ។

ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦ ប្រារព្ធឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។កម្ពុជាបានប្រារព្ធទិវានេះ ១១ឆ្នាំមកហើយ។លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា ក្នុងនាម​ជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់ និងកែច្នៃវប្បធម៌បរទេសឱ្យស្របតាម​គន្លង​វប្បធម៌​ជាតិដ៏ថ្លៃថ្លារបស់យើង។ យើង ត្រូវលើកទឹកចិត្តយុវជនឱ្យចេះបែងចែករវាងការទទួលយកអ្វីដែលថ្មី និងការបាត់បង់​អត្តសញ្ញាណ​ដើមរបស់ខ្លួន។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលយុវជនមានមោទនភាពចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់ជាមូលដ្ឋាន​ដ៏រឹងមាំសម្រាប់ការច្នៃប្រឌិតថ្មីៗ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា