អង្គការ OIF សន្យាជួយរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាទទួលជោគជ័យ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ OIF សន្យាជួយរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាទទួលជោគជ័យ

អង្គការ OIF សន្យាជួយរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាទទួលជោគជ័យ

នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

Advertisement

លោកជំទាវអគ្គលេខាធិការបានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ នាឱកាសនេះ គឺដើម្បីពិភាក្សា និងពិនិត្យឡើងវិញនូវគ្រប់ដំណាក់កាលនៃកិច្ចដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ នៅភ្នំពេញ។

ក្នុងន័យនេះ, លោកជំទាវ និងគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការត្រៀមលក្ខណៈរបស់ប្រទេសម្ចាស់ផ្ទះ ហើយបានបញ្ជាក់អំពីការបន្តគាំទ្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធានាថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកជំទាវបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២០នេះ មានសារៈសំខាន់ខ្ពស់សម្រាប់បណ្តាប្រទេសនិយាយភាសាបារាំង។

លោកជំទាវសង្ឃឹមថា នឹងមានថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងប្រទេសដៃគូជាច្រើនចូលរួម ដែលនេះនឹងបង្ហាញពីស្មារតីសាមគ្គីភាព និងភាតរភាពក្នុងចំណោមក្រុមប្រទេសនិយាយភាសាបារាំង។

ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកជំទាវ និងគណៈប្រតិភូជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាមានកិត្តិយស និងក្តីរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ហើយបានថ្លែងអំណរគុណចំពោះអគ្គលេខាធិការដ្ឋានហ្វ្រង់កូហ្វូនី ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលដ៏សំខាន់នេះ។

ម៉្យាងទៀត, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំផ្នែកឡូជីស្ទីក, សន្តិសុខ និងកិច្ចការពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពរលូន និងភាពជោគជ័យនៃការប្រព្រឹតិ្តទៅរបស់កិច្ចប្រជុំកំពូលនេះ។

មុននឹងបញ្ចប់, សម្ដេចធិបតីបានគូសបញ្ជាក់ជូនលោកជំទាវថា កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍អមចំនួនបី រួមមាន៖ វេទិកាសហគ្រិនភាពហ្វ្រង់កូហ្វូនី, ពិព័រណ៍ភូមិហ្វ្រង់កូហ្វូនី និងពិព័រណ៍បច្ចេកវិទ្យាហ្រ្វង់កូតិច (Franco-Tech)៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា