ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាស្តីពី “ការរៀបចំគោលនយោបាយលំហអាកាសកម្ពុជា”

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាស្តីពី “ការរៀបចំគោលនយោបាយលំហអាកាសកម្ពុជា”

ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាស្តីពី “ការរៀបចំគោលនយោបាយលំហអាកាសកម្ពុជា”

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការរៀបចំគោលនយោបាយលំហអាកាសកម្ពុជា” ក្រោមគម្រោងច្បាប់លំហអាកាសសកលរបស់ការិយាល័យកិច្ចការអវកាសនៃអង្គការសហប្រជាជាតិ (United Nations Office for Outer Space Affairs “UNOOSA”) ដោយមានការអញ្ជើញចូលរួមពី លោក YONEZAWA Atsushi ប្រធានការិយាល័យកុងស៊ុលរបស់ប្រទេសជប៉ុនប្រចាំខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួង វាគ្មិនអន្តរជាតិ (មកពីប្រទេសជប៉ុន បារាំង ហ្វីលីពីន អូស្ត្រាលី កេនយ៉ា សិង្ហបុរី និង UNOOSA) តំណាងមកពីភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងសាកលវិទ្យាល័យ សរុបប្រមាណ ១៣០នាក់ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប។

Advertisement

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ ក.ប.ទ. និងការិយាល័យកិច្ចការអវកាសនៃអង្គការសហប្រជាជាតិ (UNOOSA) ក្រោមការគាំទ្រឧបត្ថម្ភពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណង៖
១. ផ្តល់ការណែនាំផ្នែកបច្ចេកទេស និងច្បាប់ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់កម្ពុជា
២. បង្កើនការយល់ដឹងដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អំពីស្តង់ដារអន្តរជាតិ អនុសញ្ញា និងគោលការណ៍អន្តរជាតិ ដែលគ្រប់គ្រងការប្រើប្រាស់អវកាសដោយសន្តិភាព
៣. កំណត់គម្លាតសមត្ថភាព តម្រូវការរបស់ស្ថាប័ន និងកំណត់អាទិភាព សម្រាប់សកម្មភាពលំហអាកាសនៅកម្ពុជា
៤. គាំទ្រប្រទេសកម្ពុជាក្នុងការកំណត់កម្មវិធីលំហអាកាសជាតិនាពេលអនាគត ឱ្យស្របតាមច្បាប់លំហអាកាសអន្តរជាតិ លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តឱ្យបានល្អ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា បានថ្លែងសង្កត់ធ្ងន់ថា សិក្ខាសាលានេះ គឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការរៀបចំឯកសារគោលនយោបាយលំហអាកាសជាតិ និងជួយពង្រឹងសមត្ថភាពក្រុមការងាររៀបចំគោលនយោបាយលំហអាកាស ពាក់ព័ន្ធនឹងសកម្មភាពលំហអាកាស និងផ្កាយរណប ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាលំហអាកាស ដែលត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ ហើយក៏ជាចំណុចចាប់ផ្តើមដ៏សំខាន់ចំពោះការរៀបចំឯកសារគោលនយោបាយលំហអាកាសកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាផែនទីយុទ្ធសាស្ត្រសម្រាប់រយៈពេលខ្លី មធ្យមនិងវែង ក្នុងការអភិវឌ្ឍសកម្មភាពលំហអាកាសរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរឡើងនាពេលអនាគត។

បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមថា ការបង្កើតគោលនយោបាយលំហអាកាសជាតិ នឹងជួយឱ្យមានភាពច្បាស់លាស់ផ្នែកច្បាប់ ការសម្របសម្រួលអន្តរស្ថាប័ន និងចីរភាពរយៈពេលវែងលើបច្ចេកវិទ្យាលំហអាកាសបានពេញលេញជាងមុន និងសំណូមពរដល់អង្គសិក្ខាសាលា ផ្តល់កិច្ចសហការ បទពិសោធការងារ និងធាតុចូលដែលពាក់ព័ន្ធនឹងលំហអាកាស ដោយសង្ឈឹមថាសិក្ខាសាលានេះនឹងទទួលបាននូវធាតុចូលសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារលំហអាកាសពីបណ្តាក្រសួង ស្ថាប័ន វិស័យឯកជន ដើម្បីជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយលំហអាកាសកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះ UNOOSA និង ក្រសួងការបរទេសនៃរដ្ឋាភិបាលជប៉ុន (MOFA) ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា