ក្រុមហ៊ុន​បំណង (Bamnang Holding PTE.LTD) ក្លាយជាធុរកិច្ចថ្មីឌីជីថល​តែមួយពីកម្ពុជាដែលត្រូវបានជ្រើសរើសចូល BIG 2026 នៅប្រទេស​សិង្ហបុរី

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន​បំណង (Bamnang Holding PTE.LTD) ក្លាយជាធុរកិច្ចថ្មីឌីជីថល​តែមួយពីកម្ពុជាដែលត្រូវបានជ្រើសរើសចូល BIG 2026 នៅប្រទេស​សិង្ហបុរី

ក្រុមហ៊ុន​បំណង (Bamnang Holding PTE.LTD) ក្លាយជាធុរកិច្ចថ្មីឌីជីថល​តែមួយពីកម្ពុជាដែលត្រូវបានជ្រើសរើសចូល BIG 2026 នៅប្រទេស​សិង្ហបុរី

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សូមអបអរសាទរ ក្រុមហ៊ុន​បំណង (Bamnang Holding PTE.LTD) ដែលជាធុរកិច្ចថ្មីឌីជីថល​ (Startup) តែមួយគត់ពីកម្ពុជា ដែល​ត្រូវបានជ្រើសរើសចូលរួម Business Innovations Generator (BIG) ឆ្នាំ 2026 នៅប្រទេស​សិង្ហបុរី។

Advertisement

ក្រុមហ៊ុន​បំណងត្រូវបានជ្រើសរើសក្នុងចំណោមធុកិច្ចថ្មីឌីជីថលជាង​ 200 មកពីជុំវិញពិភពលោក ខណៈមានធុកិច្ចថ្មីឌីជីថលត្រឹមតែ 35 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ BIG បានគាំទ្រ Startup ជាង 355 និងជួយកៀងគរទុនប្រមាណ 400 លានដុល្លារ។

ក្រៅពីនេះ ក្រុមហ៊ុន​បំណងក៏បានចូលរួមជាមួយ Action Community for Entrepreneurship (ACE.SG) និងកម្មវិធី Stage One ដែលជាគំនិតផ្តួចផ្តើមរបស់ Enterprise Singapore និង Singapore Economic Development Board ដើម្បីពង្រីកទីផ្សារធុរកិច្ចមានសក្ដានុពលលេីឆាកអន្តរជាតិ។

សូម​ជម្រាប​ជូន​ថា តាមរយ:កម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថលរបស់​ ក.ប.ទ., កាល​ពី​ឆ្នាំ​២០២៥​ ក្រុមហ៊ុន​បំណង បានទទួលការវិនិយោគរបស់ក្រុមហ៊ុន Plug and Play ដែល​នេះបង្ហាញ​ឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជាក្នុងការកសាង បរិយាកាស អំណោយផល សម្រាប់ អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើនទាំងក្នុងស្រុក​ និងសកលលោក។

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា