អភិបាលក្រុង ៖ រុស្ស៊ីបាញ់មីស៊ីលផ្លោងដាក់រដ្ឋធានីកៀវទាំងយប់ ប៉ះចំមជ្ឈមណ្ឌលពាណិជ្ជកម្មដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលក្រុង ៖ រុស្ស៊ីបាញ់មីស៊ីលផ្លោងដាក់រដ្ឋធានីកៀវទាំងយប់ ប៉ះចំមជ្ឈមណ្ឌលពាណិជ្ជកម្មដែរ

អភិបាលក្រុង ៖ រុស្ស៊ីបាញ់មីស៊ីលផ្លោងដាក់រដ្ឋធានីកៀវទាំងយប់ ប៉ះចំមជ្ឈមណ្ឌលពាណិជ្ជកម្មដែរ

កៀវ ៖ អភិបាលក្រុងកៀវ លោក Vitali Klitschko បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានវាយប្រហាររដ្ឋធានីកៀវរបស់អ៊ុយក្រែនមួយនេះ ដោយប្រើប្រាស់មីស៊ីលផ្លោង កាលពីយប់ថ្ងៃពុធ ក្នុងនោះ គ្រាប់មីស៊ីលក៏បានវាយប៉ះចំទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង ព្រមទាំង អគារចំនួន២ផ្សេងទៀត។

លោក Vitali Klitschko បានបញ្ជាក់ថា មីស៊ីលទាំងនោះបានវាយប្រហារចំលើមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអគារផ្សេងៗ នៅត្រើយខាងកើតនៃទន្លេ Dnipro ដែលហូរកាត់កណ្តាលរដ្ឋធានីកៀវ។

អភិបាលក្រុងកៀវរូបនេះ បានបន្ថែមថា អគារមួយក្នុងចំណោមនោះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

បើតាម Straitstimes, ចាប់តាំងពីខែកញ្ញាមក កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារជាញឹកញាប់ទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងថា យោងតាមព័ត៌មានចារកម្ម កងកម្លាំងរុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយទៀតលើប្រទេសអ៊ុយក្រែន។

យ៉ាងណាមិញ ទាំងអ៊ុយក្រែន និងរុស្ស៊ី សុទ្ធតែបានបដិសេធថា ពួកគេមិនបានកំណត់គោលដៅវាយប្រហារលើទីតាំងដែលមានជនស៊ីវិលនោះទេ៕

ប្រភព ៖ Straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា