រុស្ស៊ី និងអ៊ុយក្រែន វាយប្រហាររដ្ឋធានីគ្នា ក្រោយជួបចរចាសន្តិភាព សម្របសម្រួលដោយអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី និងអ៊ុយក្រែន វាយប្រហាររដ្ឋធានីគ្នា ក្រោយជួបចរចាសន្តិភាព សម្របសម្រួលដោយអាមេរិក

រុស្ស៊ី និងអ៊ុយក្រែន វាយប្រហាររដ្ឋធានីគ្នា ក្រោយជួបចរចាសន្តិភាព សម្របសម្រួលដោយអាមេរិក

កៀវ, មូស្គូ ៖ រុស្ស៊ី និងអ៊ុយក្រែន បានបើកការវាយប្រហារទៅលើរដ្ឋធានីរបស់គ្នាទៅវិញទៅមក នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ពោលគឺនៅមួយថ្ងៃបន្ទាប់ពីការចរចាសន្តិភាព នៅប្រទេសអេមីរ៉ាត់ អារ៉ាប់រួម សម្របសម្រួលដោយអាមេរិកបានបិទបញ្ចប់។

សាក្សីម្នាក់របស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា មានសំឡេងផ្ទុះឡើងនៅក្នុងទីក្រុងកៀវ ដែលជារដ្ឋធានីរបស់អ៊ុយក្រែន នៅព្រឹកព្រលឹមថ្ងៃទី១២ ខែវិច្ឆិកានេះ។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើទីក្រុងនេះបានរងការខូចខាតដែរឬយ៉ាងណា។

រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៥គ្រឿង ដែលកំពុងហោះឆ្ពោះទៅកាន់ទីក្រុងមូស្គូ។ នេះបើតាមការបញ្ជាក់របស់អភិបាលក្រុង លោក Sergei Sobyanin នៅលើបណ្តាញ Telegram ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

បើតាម Reuters, ក្រុមអ្នកចរចារបស់រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើការផ្លាស់ប្តូរអ្នកទោស ក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពរយៈពេលពីរថ្ងៃ នៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម ដែលបានបញ្ចប់ កាលពីថ្ងៃពុធ។ ទោះជាយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលអាមេរិកបានលើកឡើងថា នៅតែមានចំណុចខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗមួយចំនួន រួមទាំងបញ្ហាទឹកដីផងដែរ។

គណៈប្រតិភូអាមេរិក លោក Jared Kushner និងលោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន។ នៅក្នុងជំនួបនោះ ពួកគេត្រូវបានគេរំពឹងថា នឹងលើកឡើងពីសំណើឱ្យមានការចូលរួមពីដៃគូអឺរ៉ុបនៅក្នុងកិច្ចចរចានេះ។ លោក Kushner បានបញ្ជាក់ថា ដៃគូទាំងនោះចាំបាច់ត្រូវតែមានវត្តមាននៅក្នុងកិច្ចចរចា។

បន្ទាប់មក ក្រុមអ្នកចរចាអាមេរិកគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំរបស់មេដឹកនាំអឺរ៉ុបនៅទីនោះ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា