អ៊ីស្រាអែល និងអាមេរិក ជាប់ឈ្មោះជាកំពូលប្រទេសគំរាមកំហែងសន្តិភាពពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល និងអាមេរិក ជាប់ឈ្មោះជាកំពូលប្រទេសគំរាមកំហែងសន្តិភាពពិភពលោក

អ៊ីស្រាអែល និងអាមេរិក ជាប់ឈ្មោះជាកំពូលប្រទេសគំរាមកំហែងសន្តិភាពពិភពលោក

ឡុងដ៍ ៖ អ៊ីស្រាអែល និងអាមេរិក បានជាប់ឈ្មោះជាកំពូលប្រទេសគំរាមកំហែងដល់សន្តិភាពពិភពលោក។ នេះបើតាមការការស្ទង់មតិថ្មីមួយ របស់មជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវសង្គមអង់គ្លេស NatCen ចេញផ្សាយដោយសារព័ត៌មាន The Jerusalem Post កាលពីថ្ងៃចន្ទ។

មជ្ឈមណ្ឌល NatCen បានបង្ហាញថា ប្រជាជនអង់គ្លេសប្រហែល ៤ នាក់ក្នុងចំណោម ៥ នាក់ ឬ ៧៨ភាគរយនៃប្រជាជនអង់គ្លេស មើលឃើញអ៊ីស្រាអែលថា ជាការគំរាមកំហែងសន្តិភាពសកលលោកដ៏ធ្ងន់ធ្ងរ បើធៀបនឹងចំនួនត្រឹម ៤៨% កាលពី ២០ ឆ្នាំមុន។

ភាគរយនេះក៏បានកើនឡើងដល់ ១០% ពេញនៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះផងដែរ ពោលគឺ ក្រោយពេលទីក្រុងហ្ស៊េរុយសាឡិម បានវ៉ាដាច់ ប្រទេស កូរ៉េខាងជើង នៅក្នុងបញ្ជីចុងក្រោយនេះ។

ស្ថាប័ន NatCen វិភាគថា កេរ្តិ៍ឈ្មោះរបស់អ៊ីស្រាអែល ហាក់ដូចជារងផលប៉ះពាល់ ដោយសារតែការចូលរួមរបស់ខ្លួនក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ាថ្មីៗនេះ រួមទាំង សង្គ្រាមនៅហ្គាហ្សា និង យុទ្ធនាការទម្លាក់គ្រាប់បែករួមជាមួយជាមួយអាមេរិក ប្រឆាំងលើអ៊ីរ៉ង់ ។

ជាមួយគ្នានេះ, ចំនួនអ្នកឆ្លើយតប NatCen ចាត់ទុកសហរដ្ឋអាមេរិកថា ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាពពិភពលោកផងដែរ ដោយមានកម្រិតប្រហាក់ប្រហែលនឹងករណីអ៊ីស្រាអែល ពោលគឺស្ថិតនៅកម្រិត ៧៤%។

តួលេខនេះបានកើនឡើងទ្វេដងក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ដោយសំណួរដដែលនេះធ្លាប់ទទួលបានកម្រិត ៣៥% កាលពីឆ្នាំ២០២៤។

មជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវសង្គម NatCen គឺជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជី ហើយក៏ជាអង្គការស្រាវជ្រាវសង្គមឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញដ៏ធំបំផុតមួយនៅក្នុងចក្រភពអង់គ្លេស។

NatCen ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៩ ដោយលោក Sir Roger Jowell និងលោក Gerald Hoinville ក្នុងគោលបំណងធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់លើគោលនយោបាយសង្គម ដើម្បីធ្វើឱ្យសង្គមមានភាពប្រសើរឡើង។ នេះបើតាមប្រភពពីគេហទំព័ររបស់ NatCen។

បើតាមការស្ទង់មតិអង់គ្លេសដដែល, ប្រទេសដែលត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងធំបំផុតចំពោះសន្តិភាពពិភពលោកគឺជា ប្រទេស រុស្ស៊ី៕

ប្រភព ៖ The Jerusalem Post_ NatCen ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា