អ៊ីរ៉ង់ ព្រមាន អាមេរិក ប្រឈមផ្ទុះជម្លោះយោធា បើមិនទទួលយកសំណើសន្តិភាពចុងក្រោយបំផុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ព្រមាន អាមេរិក ប្រឈមផ្ទុះជម្លោះយោធា បើមិនទទួលយកសំណើសន្តិភាពចុងក្រោយបំផុត

អ៊ីរ៉ង់ ព្រមាន អាមេរិក ប្រឈមផ្ទុះជម្លោះយោធា បើមិនទទួលយកសំណើសន្តិភាពចុងក្រោយបំផុត

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានព្រមានធ្ងន់ៗទៅកាន់គូជម្លោះអាមេរិកនឹងប្រឈមហានិភ័យនៃការផ្ទុះជម្លោះយោធាកាន់តែសាហាវជាងពីមុន ប្រសិនទីក្រុងវ៉ាស៊ីនតោនមិនទទួលយកសំណើសន្តិភាពចុងក្រោយរបស់ទីក្រុងតេអេរ៉ង់ទេនោះ ។

បើតាម Aljazeera, សំណើសន្តិភាពចុងក្រោយនេះរួមមាន តម្រូវឲ្យអាមេរិកដកការឡោមព័ទ្ធផ្លូវទឹកលើកំពង់ផែអ៊ីរ៉ង់, បន្ថយទណ្ឌកម្ម, បញ្ចេញទ្រព្យសម្បត្តិដែលត្រូវបង្កកមកវិញ និងបញ្ចប់អរិភាពនៅគ្រប់សមរភូមិទាំងអស់ ។

លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា ប្រសិនបើអាមេរិកមិនទទួលយកសំណើទាំងនេះ ហើយនៅតែបន្តការវាយប្រហារលើអ៊ីរ៉ង់ឡើងវិញនោះ ទីក្រុងតេអេរ៉ង់នឹងបង្កវិនាសកម្មដ៏សាហាវបំផុតទៅកាន់អាមេរិកវិញផងដែរ ។

លោក Araghchi ព្រមានថា បើសិនអាមេរិកជ្រើសរើសយកសង្គ្រាម នោះមានតែរង់ចាំមើលកងទ័ពដែលមានការប្រុងប្រយ័ត្នខ្ពស់ និងធ្លាប់ឆ្លងកាត់សមរភូមិសង្គ្រាមយ៉ាងស្ទាត់ជំនាញរបស់យើង បាញ់ស្រោចភ្លៀងនរកយ៉ាងសន្ធាប់ប៉ុណ្ណោះ ។

ជាមួយគ្នានេះ ទីប្រឹក្សាមេបញ្ជាការកងទ័ពអាកាសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ត្រី Ali Belali ក៏បានធ្វើការព្រមានស្រដៀងគ្នានេះផងដែរថា អាវុធរបស់អ៊ីរ៉ង់ត្រូវបានរៀបចំ និងស្តុកទុកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរយៈពេលច្រើនឆ្នាំ ។

លោក Belali បានបោះពាក្យគំរាមតាមបណ្តាញសង្គម Telegram ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កំពុងត្រៀមខ្លួនរួចជាស្រេច ហើយប្រសិនបើសត្រូវបង្កកំហុសណាមួយ នោះការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងបង្កការបំផ្លិចបំផ្លាញកាន់តែសាហាវជាងលើកមុន ពីព្រោះសមត្ថភាពយោធាអ៊ីរ៉ង់ត្រូវបានធ្វើឱ្យប្រសើរឡើង បន្ទាប់ពីសង្គ្រាមកន្លងមក ។

យ៉ាងណា ភាគីអាមេរិកមិនទាន់ឆ្លើយតបចំពោះសំណើរសន្តិសុខចុងក្រោយបំផុតរបស់អ៊ីរ៉ង់នៅឡើយទេ ។

មកទល់ពេលនេះ សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់បានអូសបន្លាយពេលជាង ៨ ខែមកហើយ ។ សង្គ្រាមមួយនេះបានបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា, បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខតំបន់, ការដឹកជញ្ជូនតាមសមុទ្រ និងទីផ្សារថាមពលពិភពលោកជាដើម ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា