អ៊ីរ៉ាក់ ព្រមព្រៀងជាមួយអាមេរិក អនុញ្ញាតឱ្យនាំចេញប្រេងតាមច្រកហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ាក់ ព្រមព្រៀងជាមួយអាមេរិក អនុញ្ញាតឱ្យនាំចេញប្រេងតាមច្រកហ័រមូស

អ៊ីរ៉ាក់ ព្រមព្រៀងជាមួយអាមេរិក អនុញ្ញាតឱ្យនាំចេញប្រេងតាមច្រកហ័រមូស

បាដាដ ៖ អ៊ីរ៉ាក់បានសម្រេចការយល់ស្របជាមួយសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យមានការនាំចេញប្រេងតាមច្រកសមុទ្រហ័រមូស។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Al Jazeera ថា ប្រទេសអ៊ីរ៉ាក់បានសម្រេចការយល់ស្របជាមួយសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យមានការនាំចេញប្រេងរបស់អ៊ីរ៉ាក់ តាមរយៈច្រកសមុទ្រហ័រមូស (Strait of Hormuz) ដោយឆ្លងកាត់ផ្លូវនាវាចរណ៍មួយនៅជិតប្រទេសអូម៉ង់។

បើតាម Reuters, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ លោក Fuad Hussein បានបញ្ជាក់ដែរថា ការខាតបង់របស់អ៊ីរ៉ាក់ដែលបណ្តាលមកពីសង្គ្រាមជាមួយអ៊ីរ៉ង់ និងការរំខានដល់ការនាំចេញប្រេង មានចំនួនរហូតដល់ ៦០ ពាន់លានដុល្លារអាមេរិក។

យោងតាមមន្ត្រីថាមពលរបស់អ៊ីរ៉ាក់, ការនាំចេញប្រេងរបស់ប្រទេសនេះបានងើបឡើងវិញនៅក្នុងខែតុលា បន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមុននោះ។

ការនាំចេញបានកើនឡើងដល់ប្រហែល ៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ ធៀបនឹងចំនួន ២,៦៥ លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែកញ្ញា៕

ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា