បារាំង ត្រៀមបញ្ជាទិញមីស៊ីលនាំផ្លូវដែលអាចបាញ់បានចម្ងាយ ១,០០០ គីឡូម៉ែត្រ បំពាក់លើនាវាចម្បាំង និងនាវាមុជទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ត្រៀមបញ្ជាទិញមីស៊ីលនាំផ្លូវដែលអាចបាញ់បានចម្ងាយ ១,០០០ គីឡូម៉ែត្រ បំពាក់លើនាវាចម្បាំង និងនាវាមុជទឹក

បារាំង ត្រៀមបញ្ជាទិញមីស៊ីលនាំផ្លូវដែលអាចបាញ់បានចម្ងាយ ១,០០០ គីឡូម៉ែត្រ បំពាក់លើនាវាចម្បាំង និងនាវាមុជទឹក

ប៉ារីស ៖ អគ្គនាយកដ្ឋានសព្វាវុធបារាំង ហៅកាត់ DGA ត្រៀមចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតអាវុធការពារជាតិយក្ស MBDA ដើម្បីបញ្ជាទិញមីស៊ីលនាំផ្លូវជំនាន់ថ្មី MdCN Mk2 ដែលមានសមត្ថភាពវាយប្រហារគោលដៅបានចម្ងាយលើសពី ១.០០០ គីឡូម៉ែត្រ សម្រាប់បំពាក់លើនាវាចម្បាំង និងនាវាមុជទឹក ។

បើតាមសារព័ត៌មាន Global banking and finance, កិច្ចសន្យានេះកើតឡើង ចំពេលដែលបណ្តាប្រទេសនៅអឺរ៉ុប កំពុងស្វែងរកការអភិវឌ្ឍសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយ ខណៈមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីរុស្ស៊ី ។ បើតាមផែនការ, ការប្រគល់មីស៊ីលដំបូង នឹងចាប់ផ្តើមនៅឆ្នាំ២០៣០ខាងមុខ ។

យោងតាមសារព័ត៌មានយោធា Army Recognition, មីស៊ីល MdCN Mk2 ត្រូវបានអភិវឌ្ឍឡើង ដើម្បីពង្រឹងសមត្ថភាពវាយប្រហារចូលជ្រៅក្នុងទឹកដីសត្រូវរបស់កងទ័ពជើងទឹកបារាំង ។

មីស៊ីលនេះ មានទម្ងន់ប្រហែល ១.៤០០ គីឡូក្រាម និងប្រវែង ៦,៥ ម៉ែត្រ ។ វាអាចបាញ់ចេញពីនាវាចម្បាំងពហុបេសកកម្មប្រភេទ FREMM និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Suffren ។

ចំណុចពិសេសនៃមីស៊ីលជំនាន់ថ្មីនេះ រួមមាន ការបង្កើនរយៈចម្ងាយវាយប្រហារលើសពី ១.០០០ គីឡូម៉ែត្រ និងកាត់បន្ថយការចាប់សញ្ញាពីប្រព័ន្ធរ៉ាដា ពិសេសបង្កើនសមត្ថភាពទប់ទល់នឹងការរំខានប្រព័ន្ធកំណត់ទីតាំងផ្កាយរណប GNSS ។

លើសពីនេះ ក្រុមហ៊ុន MBDA ក៏បានដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងមីស៊ីល MdCN Mk2 ផងដែរ ដើម្បីធ្វើឱ្យវាអាចជ្រាបចូលប្រព័ន្ធខែលការពារដែនអាកាសរបស់សត្រូវ និងវាយប្រហារគោលដៅដែលមានការការពាររឹងមាំ ។

ប្រភពដដែលឱ្យដឹងថា បារាំងបានបញ្ជាទិញមីស៊ីល MdCN ជំនាន់ដំបូងចំនួន ២០០ គ្រាប់ក្នុងឆ្នាំ២០០៦ និងឆ្នាំ២០០៩ ប៉ុន្តែការផលិតត្រូវបានផ្អាកនៅឆ្នាំ២០២១ ដោយសារខ្វះការបញ្ជាទិញថ្មី ។ រីឯកិច្ចសន្យាថ្មីសម្រាប់ការបញ្ជាទិញមីស៊ីល MdCN Mk2 ជំនាន់ថ្មីវិញ ទាំងចំនួនមីស៊ីល និងតម្លៃសរុបមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ ៕

ប្រភព ៖ Global banking and finance និង Army Recognition ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា