រុស្ស៊ី យល់ព្រមផ្គត់ផ្គង់ប្រព័ន្ធបាញ់មីស៊ីលបំពាក់លើឧទ្ធម្ភាគចក្រប្រយុទ្ធចំនួន ៩០ គ្រឿង ដល់ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី យល់ព្រមផ្គត់ផ្គង់ប្រព័ន្ធបាញ់មីស៊ីលបំពាក់លើឧទ្ធម្ភាគចក្រប្រយុទ្ធចំនួន ៩០ គ្រឿង ដល់ អ៊ីរ៉ង់

រុស្ស៊ី យល់ព្រមផ្គត់ផ្គង់ប្រព័ន្ធបាញ់មីស៊ីលបំពាក់លើឧទ្ធម្ភាគចក្រប្រយុទ្ធចំនួន ៩០ គ្រឿង ដល់ អ៊ីរ៉ង់

មូស្គី ៖ ប្រទេសរុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់ប្រព័ន្ធបាញ់មីស៊ីល APU-L បំពាក់លើឧទ្ធម្ភាគចក្រប្រយុទ្ធចំនួន ៩០ គ្រឿងទៅឱ្យប្រទេសអ៊ីរ៉ង់ ។ ប្រព័ន្ធអាវុធទាំងនេះ ត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីយ៉ាងសកម្មក្នុងសង្គ្រាមអ៊ុយក្រែន នេះបើតាមកាសែត Financial Times រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។

យោងតាមឯកសារផលិតកម្មយោធារុស្ស៊ីឆ្នាំ ២០២៤-២០២៥ បានបង្ហាញពីការបញ្ជាទិញប្រព័ន្ធបាញ់មីស៊ីល APU-L ចំនួន ៩០ គ្រឿង ក្រោមឈ្មោះលេខកូដសម្ងាត់ K-10 ដែលសំដៅលើប្រទេសអ៊ីរ៉ង់ ។

យ៉ាងណា ឯកសារនេះ មិនបានបញ្ជាក់ថាតើប្រព័ន្ធបាញ់មីស៊ីលទាំង ៩០ គ្រឿងនោះ ត្រូវបានប្រគល់ដល់ដៃអ៊ីរ៉ង់រួចរាល់ហើយឬនៅឡើយទេ ។

បើតាម The Guardian, ប្រព័ន្ធបាញ់មីស៊ីល APU-L ត្រូវបានរចនាឡើងដើម្បីបំពាក់លើឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ Mi-28 របស់រុស្ស៊ី ហើយអាចផ្ទុកមីស៊ីលចំនួនពីរគ្រាប់ក្នុងប្រព័ន្ធបាញ់មួយ ។

មីស៊ីលដែលប្រើជាមួយប្រព័ន្ធបាញ់មីស៊ីលនេះ មានឈ្មោះថា LMUR ឬ Izdeliye 305 ដែលជាមីស៊ីលផ្លូវនាំមានភាពជាក់លាក់ ។ ដោយឡែក អ៊ីរ៉ង់ក៏បានបញ្ជាទិញឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-28 របស់រុស្ស៊ីរួចហើយផងដែរ ។

ក្រៅពីការផ្គត់ផ្គង់ប្រព័ន្ធបាញ់មីស៊ីល របាយការណ៍ស៊ើបអង្កេតមួយរបស់ Financial Times កាលពីខែកញ្ញា បង្ហាញថា រុស្ស៊ីក៏បានជួយអ៊ីរ៉ង់ដោយសម្ងាត់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលនាំផ្លូវល្បឿនលឿនជាងសំឡេង ក្រោមគម្រោងដែលមានលេខកូដ C430L ផងដែរ ។

គម្រោងនេះចាប់ផ្តើមនៅឆ្នាំ២០២៣ និងបន្តអនុវត្តក្នុងអំឡុងជម្លោះយោធានៅឆ្នាំ២០២៦ ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធម៉ាស៊ីន Ramjet ដែលអាចជំរុញមីស៊ីលឱ្យហោះហើរក្នុងល្បឿនលឿនជាងសំឡេងជាច្រើនដង ។

បច្ចេកវិទ្យានេះអាចកាត់បន្ថយពេលវេលាដែលប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក និងសម្ព័ន្ធមិត្តមានសម្រាប់ការឆ្លើយតប ។ ទន្ទឹមនេះ អ្នកវិភាគយោធា និងជាអតីតមន្ត្រី CIA និយាយថា សមត្ថភាពនេះនឹងផ្តល់ឱ្យអ៊ីរ៉ង់នូវប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មីមួយ ដែលអាចគំរាមកំហែងដល់នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកនៅឈូងសមុទ្រពែក្ស ៕

ប្រភព ៖ Financial Times និង The Guardian សម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា