កូរ៉េខាងត្បូង សាងសង់រោងចក្រផលិតគ្រាប់រ៉ុក្តែតសម្រាប់ប្រព័ន្ធបាញ់រ៉ុក្តែតចម្រុះនៅលើទឹកដី ប៉ូឡូញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង សាងសង់រោងចក្រផលិតគ្រាប់រ៉ុក្តែតសម្រាប់ប្រព័ន្ធបាញ់រ៉ុក្តែតចម្រុះនៅលើទឹកដី ប៉ូឡូញ

កូរ៉េខាងត្បូង សាងសង់រោងចក្រផលិតគ្រាប់រ៉ុក្តែតសម្រាប់ប្រព័ន្ធបាញ់រ៉ុក្តែតចម្រុះនៅលើទឹកដី ប៉ូឡូញ

សេអ៊ូល ៖ ក្រុមហ៊ុនផលិតសព្វាវុធរបស់កូរ៉េខាងត្បូង Hanwha Aerospace កាលពីថ្ងៃ ពុធ បានចាប់ផ្តើមសាងសង់រោងចក្រផលិតគ្រាប់រ៉ុក្កែតមានប្រព័ន្ធនាំផ្លូវនៅលើទឹកដីប្រទេសប៉ូឡូញ ដើម្បីពង្រីកសមត្ថភាពផលិតសព្វាវុធរបស់ខ្លួននៅទ្វីបអឺរ៉ុប ។

រោងចក្រមានឈ្មោះថា Hanwha WB Advanced Systems ហៅកាត់ HWBAS មួយនេះ បង្កើតឡើងក្រោមទុនវិនិយោគរួមគ្នា ដោយក្រុមហ៊ុន Hanwha កាន់កាប់ភាគហ៊ុនចំនួន ៥១% និងក្រុមហ៊ុនការពារជាតិរបស់ប៉ូឡូញ WB Electronics កាន់កាប់ភាគហ៊ុនចំនួន ៤៩% ។

បើតាម Korea Times, រោងចក្រ HWBAS ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ នឹងក្លាយជារោងចក្រផលិតអាវុធមានប្រព័ន្ធនាំផ្លូវដំបូងរបស់ក្រុមហ៊ុន Hanwha Aerospace នៅក្នុងទ្វីបអឺរ៉ុប ។

រោងចក្រថ្មីនេះ នឹងផលិតគ្រាប់រ៉ុក្កែតនាំផ្លូវ ប្រភេទ CGR-080 ទំហំ ២៣៩ មីលីម៉ែត្រ ដែលអាចបាញ់បានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រសម្រាប់បំពាក់លើប្រព័ន្ធបាញ់រ៉ុក្តែតចម្រុះ Chunmoo របស់កូរ៉េខាងត្បូង ដែលប៉ូឡូញហៅថា Homar-K ។

យោងតាមផែនការ រោងចក្រ HWBAS គ្រោងនឹងផលិតគ្រាប់រ៉ុក្កែតស៊េរីដំបូងនៅចុងឆ្នាំ២០២៩ មុនពេលចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៅឆ្នាំ២០៣០ខាងមុខ ។

បើតាម Yonhap, បច្ចុប្បន្ន ប៉ូឡូញបានក្លាយជាទីផ្សារដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មការពារជាតិកូរ៉េខាងត្បូង ដោយប្រទេសអឺរ៉ុបមួយនេះបានចុះកិច្ចព្រមព្រៀងទិញសព្វាវុធពីកូរ៉េខាងត្បូងក្នុងទំហំធំជាច្រើន ក្នុងនោះរួមមានកាំភ្លើងធំបាញ់ដោយស្វ័យប្រវត្តិប្រភេទ K9, រថក្រោះចម្បាំង K2 និងប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ Chunmoo ៕

ប្រភព ៖ Korea Times និង Yonhap ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា