តម្លៃប្រេងចុះថ្លៃខ្លាំង ដោយសារអាមេរិក និងអ៊ីរ៉ង់ អាចត្រូវរ៉ូវគ្នាវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងចុះថ្លៃខ្លាំង ដោយសារអាមេរិក និងអ៊ីរ៉ង់ អាចត្រូវរ៉ូវគ្នាវិញ

តម្លៃប្រេងចុះថ្លៃខ្លាំង ដោយសារអាមេរិក និងអ៊ីរ៉ង់ អាចត្រូវរ៉ូវគ្នាវិញ

ញូវយ៉ក ៖ តម្លៃប្រេង កាលពីថ្ងៃចន្ទ បានធ្លាក់ចុះយ៉ាងគំហុក ខណៈមានក្តីសង្ឃឹមអំពីការបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។

បើតាម CNA, តម្លៃប្រេងបានធ្លាក់ចុះជាង ៧ ភាគរយ កាលពីថ្ងៃទី២ ខែវិច្ឆិកា ដែលជាថ្ងៃមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់នៅសហរដ្ឋអាមេរិក។ ការធ្លាក់ចុះនេះកើតឡើងស្របពេលដែលមានសញ្ញាបង្ហាញថា ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងចាប់ផ្តើមការសន្ទនាឡើងវិញ ដែលបានបង្កើនក្តីសង្ឃឹមថា នឹងអាចបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។

កាលពីថ្ងៃចន្ទ អ៊ីរ៉ង់បានលើកឡើងថា មានការពិភាក្សា «យ៉ាងស៊ីជម្រៅ» កំពុងដំណើរការជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានស្នើបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ ក្រោមលក្ខខណ្ឌតឹងរ៉ឹងមួយចំនួន ខណៈកិច្ចខិតខំប្រឹងប្រែងនានាត្រូវបានពង្រឹងដើម្បីទប់ស្កាត់កុំឱ្យជម្លោះផ្ទុះឡើងវិញ។

មុននេះ ទីភ្នាក់ងារព័ត៌មាន Axios បានរាយការណ៍ថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានផ្ញើលិខិតមួយទៅកាន់ប្រធានសន្តិសុខជាតិរបស់អ៊ីរ៉ង់ លោក Mohsen Rezaei អំពីលទ្ធភាពនៃការចាប់ផ្តើមការចរចាថ្មី។

នេះគឺជាសកម្មភាពកម្រិតខ្ពស់បំផុតមួយ ពីសំណាក់រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

សញ្ញាថ្មីនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះ កើតឡើងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារនេះ ដែលគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ កំពុងព្យាយាមរក្សាការគ្រប់គ្រងលើសភា ទោះបីជាមានការមិនពេញចិត្តពីសំណាក់អ្នកបោះឆ្នោតចំពោះសង្គ្រាម និងតម្លៃប្រេងឥន្ធនៈដែលឡើងថ្លៃក៏ដោយ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា