តម្លៃប្រេងធ្លាក់ចុះជាង ១% ខណៈការចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅតែបន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងធ្លាក់ចុះជាង ១% ខណៈការចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅតែបន្ត

តម្លៃប្រេងធ្លាក់ចុះជាង ១% ខណៈការចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់នៅតែបន្ត

បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១% នៅថ្ងៃចន្ទនេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតាបានជួបចរចាគ្នាជាថ្ងៃទី៣ ជាប់ៗគ្នា ដោយមានគោលបំណងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។

បើតាម Reuters, តម្លៃប្រេងឆៅ Brent សម្រាប់ការដឹកជញ្ជូននាពេលអនាគត បានធ្លាក់ចុះ ១,៥៩ ដុល្លារ ឬ ១,៤០% មកនៅត្រឹម ១១១,៨៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,៥៦ ដុល្លារ ឬ ១,៥០% មកនៅត្រឹម ១០២,៥៦ ដុល្លារក្នុងមួយបារ៉ែល។

ជាការកត់សម្គាល់, តម្លៃប្រេង Brent បានបញ្ចប់ខែតុលា ក្នុងកម្រិតខ្ពស់បំផុត អំឡុងរយៈពេល ៦ ខែចុងក្រោយ ដោយសារមានក្តីបារម្ភថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងកើនឡើងកាន់តែខ្លាំងម្តងទៀត បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារ នៅក្រុមហ៊ុន KCM Trade លើកឡើងថា ទីផ្សារនៅតែប្រុងប្រយ័ត្នចំពោះលទ្ធភាព វោហាសាស្ត្រនយោបាយពាក់ព័ន្ធនឹងអ៊ីរ៉ង់កាន់តែតានតឹងខ្លាំងឡើង ដែលអាចរុញច្រានតម្លៃប្រេង Brent ឱ្យឡើងដល់កម្រិត ១២០ ដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

ជាមួយគ្នានេះ, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃអាទិត្យ បានអះអាងពីការបន្តដំណើរការចរចា ដោយលោកបញ្ជាក់ថា គោលបំណងនៃការចរចាដែល «កំពុងបន្ត និងមានវឌ្ឍនភាព» នេះ គឺដើម្បីបន្តពិគ្រោះយោបល់ជាមួយភាគីកាតា ដែលដើរតួជាអ្នកសម្របសម្រួល។

លោក Abbas Araqchi បានបន្ថែមថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចរាល់សម្រាប់ «ទាំងការការពារខ្លួន និងការទូត»។

ការចរចានេះបានធ្វើឡើង នៅក្នុងបរិបទដែលមានការវាយប្រហារលើនាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងធ្វើឱ្យថ្លៃថាមពល និងថ្លៃដឹកជញ្ជូនទូទាំងពិភពលោកកើនឡើង៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា