អ៊ុយក្រែន ថា កម្មវិធីទូរស័ព្ទជូនដំណឹងការវាយប្រហារតាមអាកាស ផ្ញើសារព្រមានមិនពិត ក្រោយត្រូវបាន Hack | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា កម្មវិធីទូរស័ព្ទជូនដំណឹងការវាយប្រហារតាមអាកាស ផ្ញើសារព្រមានមិនពិត ក្រោយត្រូវបាន Hack

អ៊ុយក្រែន ថា កម្មវិធីទូរស័ព្ទជូនដំណឹងការវាយប្រហារតាមអាកាស ផ្ញើសារព្រមានមិនពិត ក្រោយត្រូវបាន Hack

កៀវ ៖ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងកាលពីថ្ងៃ អាទិត្យ ថា កម្មវិធីទូរស័ព្ទជូនដំណឹងអំពីការវាយប្រហារតាមអាកាស ឬ “Air Raid Alert” របស់អ៊ុយក្រែន ត្រូវរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដោយបានផ្ញើសារព្រមានមិនពិត និងបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ។

បើតាម Kyiv Independent, កម្មវិធី “Air Raid Alert” នេះ គឺជាឧបករណ៍បច្ចេកវិទ្យាដ៏សំខាន់មួយ ដែលបង្កើតឡើងក្រោមកិច្ចសហការរវាងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខ Ajax Systems ដើម្បីផ្ដល់ដំណឹងភ្លាមៗដល់ពលរដ្ឋ ក្នុងការស្វែងរកជម្រកសុវត្ថិភាព នៅពេលមានការវាយប្រហារដោយយន្តហោះដ្រូន ឬមីស៊ីលពីរុស្ស៊ី ។

មុនពេលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត កម្មវិធីនេះបានផ្ញើសារជូនដំណឹងទៅកាន់ទូរស័ព្ទដៃរបស់ពលរដ្ឋក្នុងទីក្រុងកៀវ និងតំបន់មួយចំនួនទៀត ដោយព្រមានអំពី «គ្រោះថ្នាក់វិទ្យុសកម្ម ឬនុយក្លេអ៊ែរ» ពិសេស «គ្រោះថ្នាក់គីមី» និង «ការប្រយុទ្ធគ្នាតាមដងផ្លូវ» ។

ឆ្លើយតបបញ្ហានេះ កងទ័ពអាកាស និងមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយអ៊ុយក្រែន បានចេញមុខប្រកាសភ្លាមៗតាមបណ្តាញសង្គម Telegram ថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះ គឺជាការជ្រៀតជ្រែកពីសំណាក់សត្រូវ ។

ទន្ទឹមគ្នា ក្រសួងបំប្លែងឌីជីថលអ៊ុយក្រែន បានសម្រេចផ្អាកដំណើរការកម្មវិធីនោះជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហា ខណៈអាជ្ញាធរបានណែនាំឱ្យពលរដ្ឋប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នផ្សេងទៀតជំនួសវិញ ដូចជា កម្មវិធី “Kyiv Digital” និងតាមដានសំឡេងស៊ីរ៉ែនសាធារណៈតាមដងផ្លូវ ៕

ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា