បារាំងប្រកាសដាក់ពង្រាយនគរបាល ៧ម៉ឺននាក់ ទប់ទល់នឹងបាតុកម្មថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងប្រកាសដាក់ពង្រាយនគរបាល ៧ម៉ឺននាក់ ទប់ទល់នឹងបាតុកម្មថ្មី

បារាំងប្រកាសដាក់ពង្រាយនគរបាល ៧ម៉ឺននាក់ ទប់ទល់នឹងបាតុកម្មថ្មី

ប៉ារីស ៖ ប្រទេសបារាំងនឹងដាក់ពង្រាយកងកម្លាំងនគរបាលចំនួន ៧ម៉ឺននាក់ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃបាតុកម្មថ្មីៗបន្ថែមទៀត ដែលគេជឿជាក់យ៉ាងទូលំទូលាយថា នឹងកើតឡើង នៅថ្ងៃសៅរ៍នេះ។ នេះជាការតវ៉ាទូទាំងប្រទេសចុងក្រោយបង្អស់ ដែលជំរុញដោយកំហឹង ជុំវិញតម្លៃជីវភាពរស់នៅ និង សេវាសាធារណៈ ជាដើម។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បានប្តេជ្ញាថា នឹងមិនបណ្តោយឱ្យរឿងនេះកើតឡើងម្តងទៀតឡើយ។

លោក Nunez បានប្រាប់សន្និសីទសារព័ត៌មាន កាលពីដើមសប្តាហ៍នេះថា មានហានិភ័យខ្ពស់បំផុត នៃការប៉ះបោរ។ លោកបញ្ជាក់ថា «គ្រប់គ្នាកំពុងត្រៀមខ្លួនជាស្រេច ដើម្បីធានាបាននូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការបំពាន ឬ ការបង្កចលាចលណាមួយ»។

ការតវ៉ាទូទាំងប្រទេស ដែលចំថ្ងៃពិធីបុណ្យ Halloween ត្រូវធ្វើឡើង នៅពីរសប្តាហ៍ បន្ទាប់ពីកើតមានអំពើលួចប្លន់ និង ការបំផ្លាញហាងទំនិញ, អាគារសាធារណៈ និងអាជីវកម្មនានា នៅតាមទីក្រុងនានាទូទាំងប្រទេសបារាំង។

ការតវ៉ាបានចាប់ផ្តើមកើនឡើងកម្តៅ នៅចុងខែកញ្ញា នៅពេលដែលរដ្ឋាភិបាលរបស់លោក ប្រធានាធិបតី Macron បានចាប់ផ្តើមការពិភាក្សាលើថវិកាឆ្នាំ ២០២៧។ ដោយប្រឈមមុខនឹងបំណុលសាធារណៈជិត ១២០% នៃទិន្នផលសេដ្ឋកិច្ច GDP និងការកើនឡើងនៃថ្លៃដើមកម្ចី រដ្ឋាភិបាលកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការកាត់បន្ថយការចំណាយ ដែលធ្វើឱ្យលទ្ធភាពនៃការបត់បែនមានកម្រិតទាប។

ក្រុមនិស្សិតដែលខឹងសម្បារនឹងស្ថានភាពទ្រុឌទ្រោមនៃសាលារៀនជាច្រើន, ថ្នាក់រៀនដែលមានសិស្សច្រើនពេក និង ប្រព័ន្ធកាត់សេចក្តីចូលសិក្សានៅសាកលវិទ្យាល័យ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា គ្មានយុត្តិធម៌ ត្រូវបានរួមបញ្ជូលគ្នា ដោយសហជីពពាណិជ្ជកម្ម និងចលនាអាវកាក់លឿង ដែលបានលេចឡើងវិញ ដើម្បីទាមទារឱ្យមានចំណាត់ការលើតម្លៃជីវភាពរស់នៅ៕

ប្រភព ៖ reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា